SEA GAMES

កីឡាការនីឆ្នើម ស្រួង ភាវី នឹងត្រូវប៉ះជាមួយកីឡាការនីថៃ ក្នុងវិញ្ញាសាការ៉ុម ១បាំង នៅរសៀលម៉ោង ២ ថ្ងៃនេះ

BY
autoadmin
May 12, 2023

ក្រោយទើបនឹងរកបានមេដាយមាសជូនជាតិ ក្នុងវិញ្ញាសាការ៉ុម ៣បាំង (Billiard: women’s 3-cushion carom singles) កាលពីពេលថ្មីៗនេះ កីឡាការនីស៊្នូកឃ័រ និងប៊ីយ៉ាការ៉ុមតំណាងកម្ពុជា ស្រួង ភាវី ត្រូវមានភារកិច្ចប្រកួតមួយវិញ្ញាសាទៀត នៅរសៀលម៉ោង ២ ថ្ងៃសុក្រ ទី១២ ខែឧសភា នេះផ្ទាល់តែម្ដង។

កីឡាការនី ស្រួង ភាវី បានបង្ហោះនៅលើបណ្ដាញសង្គមរបស់គាត់ថា៖«សូម​ជម្រាប​ពុកម៉ែបងប្អូន ថ្ងៃទី12 ខ្ញុំនឹងប្រកួតប៊ីយ៉ាការ៉ុមវិញ្ញាសា ១បាំង នៅវេលាម៉ោង ២​ រសៀល មួយទៀត បរិវេណផ្សារទំនើប អុីនអន2​ ជាន់ទី3។ កម្លាំង​ចិត្ត​ពុក​ម៉ែ​បងប្អូន​ ក្ដី​ស្រលាញ់​របស់​ពុក​ម៉ែ​បងប្អូន​ ការ​លេីក​ទឹក​ចិត្ត​ពី​សំណាក់​ពុក​ម៉ែ​បងប្អូន​ គឺ​ពិត​ជា​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​ក្ដី​ស្រមៃ​របស់​កម្ពុជា។ ​🙏»

ជម្រាបដែរថា កីឡាការនី ស្រួង ភាវី នឹងជួបជាមួយកីឡាការនីថៃ Vutthiphan Kongkaket៕

Share This Post: