ខ្មែរណូត

ស្វែងរក

SEA GAMES

អ្នកប្រដាល់មីយ៉ាន់ម៉ា Dave Leduc បានផ្ញើសារអបអរ ព្រំ សំណាង ក្រោយឈ្នះមេដាយមាសស៊ីហ្គេម ខណៈរំពឹងនឹងបានជួបគ្នាឆាប់ៗ

BY autoadmin May 12, 2023
អ្នកប្រដាល់មីយ៉ាន់ម៉ា Dave Leduc បានផ្ញើសារអបអរ ព្រំ សំណាង ក្រោយឈ្នះមេដាយមាសស៊ីហ្គេម ខណៈរំពឹងនឹងបានជួបគ្នាឆាប់ៗ

កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ កីឡាករគុនខ្មែរ រុំ សំណាង (ឬ ព្រំ សំណាង) បានឈ្នះមេដាយមាសជូនជាតិ បន្ទាប់ពីយកឈ្នះកីឡាករមីយ៉ាន់ម៉ា TUN TUN MIN ដោយពិន្ទុ ក្នុងវិញ្ញាសាប្រដាល់គុនខ្មែរ ប្រភេទទម្ងន់ ៨១ គីឡូក្រាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ បន្ទាប់ពីការឈ្នះនេះផងដែរ អ្នកប្រដាល់មីយ៉ាន់ម៉ា Dave Leduc ក៏បានផ្ញើសារអបអរ និងរំពឹងថា នឹងបានជួប រុំ សំណាង ឆាប់ៗនេះ។

កីឡាករប្រដាល់ Dave Leduc បានសរសេរនៅលើបណ្ដាញសង្គមគាត់ថា៖« អបអរសាទរដល់ ព្រំ សំណាង ដែលឈ្នះមេដាយមាសនៅស៊ីហ្គេម។ ចំណុចខ្លាំងរបស់ ទុន ទុនមីន គឺស្នៀតកណ្តាប់ដៃ និងបុកក្បាល។ ក្នុងការប្រកួតដែលមិនពាក់ហ្គង់ ស្នៀតកណ្តាប់ដៃ និងបុកក្បាលរបស់គេ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះខ្ញុំវាយគ្នាជាមួយគាត់ ៣ ដងហើយ។ ទោះជាយ៉ាងណា ក៏ដោយ ដោយប្រើហ្គង់ និងប្រដាប់ពាក់ការពារក្បាល គាត់មិនអាចវាយឱ្យឈឺខ្លាំងបានទេ … ប៉ុន្តែខ្ញុំអាចធ្វើបាន😉

មីយ៉ាន់ម៉ា និងកម្ពុជា តែងតែមានទំនាក់ទំនងល្អជាមួយគ្នា។ ខ្ញុំរីករាយបន្តការគោរព និងមិត្តភាពរវាងប្រទេសទាំងពីរ នៅពេលដែលយើងជួបគ្នានៅលើសង្វៀន។ សូមអបអរសាទរម្តងទៀត អ្នកគឺជាអ្នកប្រយុទ្ធដ៏ជំនាញមួយរូប។ 🥇👏👏
អបអរសាទរដល់កម្ពុជា!!
ខ្ញុំគិតថាឆាប់ៗនេះ ខ្ញុំនឹងជួបអ្នក។
– ដាវ»៕

អត្ថបទ៖ លីដា
ប្រភព៖ ហ្វេសប៊ុក Dave Leduc

Share This Post: