ឧកញ៉ា ស្រី ចាន់ថន បានជួបជាមួយកីឡាការនីរត់ប្រណាំង ប៊ូ សំណាង ដើម្បីជួបសន្ទនា និងប្រគល់ថវិកាចំនួន ៥ លានរៀលជូនដល់ប្អូនស្រី
- BY
- autoadmin
- May 12, 2023
នៅរសៀលថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ មុននេះបន្ដិច ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា គាត់បានជួបជាមួយប្អូនស្រី ប៊ូ សំណាង ដើម្បីជួបសន្ទនាគ្នា និងឧបត្ថម្ភថវិកាចំនួន ៥ លានរៀលជូនប្អូនស្រី ក្រោយបានឃើញនូវភាពតស៊ូរបស់ប្អូនស្រី។ គាត់បានសរសេរថា៖«ថ្ងៃនេះខ្ញុំបានជួបជាមួយប្អូនស្រី ប៊ូ សំណាង ដើម្បីឧបត្ថម្ភប្អូនស្រីរួចរាល់ហើយ។ ស្របពេលជាមួយគ្នាខ្ញុំក៏បានជជែករឿងរៀនសូត្ររបស់ប្អូនផងដែរ។ ប្អូនស្រីចង់រៀន IT ឬច្បាប់។ ប្អូនស្រីមានការតស៊ូជាខ្លាំងដែលធ្វើឲ្យខ្ញុំរំភើបចិត្តជាអនេក។ 🇰🇭
តាមពិតប្អូនស្រី សំណាង មានបញ្ហាសុខភាពដែលខាងគ្រូបង្វឹករបស់គាត់មិនអនុញ្ញាត្តឲ្យប្រកួតនោះទេ ប៉ុន្តែដោយសារតែទឹកចិត្តក្នុងនាមយើងជាម្ចាស់ផ្ទះ ប្អូនស្រីបានតាំងចិត្តចូលរួមការប្រកួតរត់រយៈចម្ងាយ ៥០០០ម៉ែត្រ ដោយមិនមានភាពស្ទាក់ស្ទើរបន្តិចណាឡើយ។ ឈ្នះចាញ់មិនមែនជាបញ្ហានោះទេ សំខាន់យើងបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព។ 🇰🇭
មកដល់ម៉ោងនេះមានសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនបានចុះព័ត៌មានពីប្អូន សំណាង។ ចំណុចនេះផងដែរបានធ្វើឲ្យពិភពលោកស្គាល់ប្រទេសកម្ពុជាមួយកម្រិតបន្ថែមទៀត។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន ❤️🇰🇭❤️#kunkhmerworldchampion
#Ilovecambodia #IloveKunKhmer #Sreychanthorn #JetGroup #Cambodia #KunKhmer #Cambodiamartialarts»៕

ប្រភព៖ លោកឧកញ៉ា ស្រី ចាន់ថន
- Share This Post:






