ស្រួង ភាវី៖ ឈ្នះមេដាយលំដាប់ពិភពលោករាប់សិបដង ក៏មិនរំភើបចិត្តខ្លាំងដូចពេលបានមេដាយមាសនៅស៊ីហ្គេម ព្រោះទីនេះជាផ្ទះរបស់ខ្ញុំ
- BY
- autoadmin
- May 13, 2023
កីឡាការនីដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី នឹងត្រូវមានភារកិច្ចប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅម៉ោង ១០:០០ នាទីព្រឹក ថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះបន្ដទៀត សម្រាប់វិញ្ញាសាការ៉ុម ១បាំង ឯកត្តជននារី។ មុននេះបន្ដិចគាត់ ក៏បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់គាត់ អំពីចំណាប់អារម្មណ៍ក្រោយបានឈ្នះមេដាយមាសជូនជាតិម្ដងរួចមកហើយ សម្រាប់វិញ្ញាសា សាការ៉ុម ៣បាំង ឯកត្តជននារី កាលពីពេលថ្មីៗនេះ។
កីឡាការនី ស្រួង ភាវី គាត់បានបង្ហោះថា៖«បើនិយាយពីអារម្មណ៍វិញ ឈ្នះមេដាយមាសលំដាប់ពិភពលោករាប់សិបដង ក៏ខ្ញុំមិនមានអារម្មណ៍ថា រំភើបខ្លាំងដូចពេលដែលបានមេដាយមាសនៅស៊ីហ្គេមនេះដែរ ព្រោះទីនេះជាផ្ទះរបស់ខ្ញុំ ហើយក្តីស្រម៉ៃរយះពេល ១០ឆ្នាំ បានក្លាយជាការពិតហើយ» 🥇🇰🇭 ៕



ប្រភព៖ ហ្វេសប៊ុក Sruong Pheavy
- Share This Post:






