ខ្មែរណូត

ស្វែងរក

SEA GAMES

នៅថ្ងៃស្អែកនេះ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី នឹងត្រូវឡើងទៅប្រកួតដើម្បីដណ្ដើមយកមេដាយជូនជាតិសារជាថ្មីម្ដងទៀត

BY Khmernote Media May 13, 2023
នៅថ្ងៃស្អែកនេះ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី នឹងត្រូវឡើងទៅប្រកួតដើម្បីដណ្ដើមយកមេដាយជូនជាតិសារជាថ្មីម្ដងទៀត

រាជធានីភ្នំពេញ៖ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលជាម្ចាស់មេដាយមាសនៃការប្រកួតកីឡាអាស៊ីដំបូងគេរបស់កម្ពុជា នឹងត្រូវឡើងប្រកួតដើម្បីដណ្ដើមយកមេដាយជូនជាតិសារជាថ្មីម្ដងទៀត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នាមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC។

បើយោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ បានបញ្ជាក់ថា៖ « នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុននេះ ជាពេលវេលាមួយដែលរូបនាងខ្ញុំត្រូវឡើងប្រកួតដើម្បីដណ្ដើមយកមេដាយជូនជាតិ សារជាថ្មីម្ដងទៀតហើយ ក៏ជាពេលមួយដែលរូបនាងខ្ញុំមានមោទកភាពខ្លាំងណាស់ក្នុងនាមជាកីឡាការិនីកម្ពុជា »

សូមជម្រាបជូនថា ការប្រកួតវិញ្ញាសាតេក្វាន់ដូ ចាប់ផ្តើមនៅក្នុងថ្ងៃទី១២ រហូតដល់ថ្ងៃទី១៥ ខែឧសភា តែសម្រាប់ ស៊ន សៀវម៉ី ត្រូវប្រកួតនៅក្នុងថ្ងៃទី១៤ ក្នុងទំងន់៧៣គីឡូ។

ក្នុងកិច្ចសម្ភាសន៍របស់សារព័ត៌មានក្នុងស្រុក កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បាននិយាយថា៖ សម្រាប់ស៊ីហ្គេម អ្នកនាងធ្លាប់ចូលរួមប្រកួតចំនួន ៤លើក ដោយលើកទី១ ក្នុងប្រទេសឥណ្ឌូណេស៊ីទទួលបានមេដាយសំរិទ្ធ និងលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៣ អ្នកនាងទទួលបានមេដាយមាស និងលើកទី៣ នៅប្រទេសម៉ាឡេស៊ី ទទួលបានមេដាយមាស និងលើកទី៤ នៅប្រទេសហ្វីលីពីន ក៏ទទួលបានមេដាយមាសដូចគ្នា ហើយនេះជាលើកទី៥ នៃការប្រកួតស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផងដែរ ៕

Share This Post: