លោកគ្រូ ហុងដា ចាប់អារម្មណ៍ចង់ដឹកនាំជម្រើសជាតិថៃ និងប្រទេសណាមួយ ដែលមានគោលដៅលេងក្នុងព្រឹត្តិការណ៍បាលទាត់ពិភពលោកឆ្នាំ២០២៦
- BY
- autoadmin
- May 13, 2023
លោកគ្រូ Keisuke Honda នៅថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះបានបង្ហោះសារយ៉ាងគួរឱ្យចាប់អារម្មណ៍មួយ ដោយគាត់ចង់ដឹកនាំជម្រើសជាតិថៃ និងជម្រើសជាតិណាមួយ ដែលមានបំណងចង់លេងព្រឹត្តិការណ៍បាលទាត់ពិភពលោកឆ្នាំ២០២៦។ លោកបានសរសេរថា៖«ក្នុងនាមជាគ្រូបង្វឹក ខ្ញុំចាប់អារម្មណ៍លើប្រទេសអូម៉ង់ នូវែលសេឡង់ អារ៉ាប់រួម ថៃ ឬប្រទេសណាមួយ ដែលចង់លេង World Cup ឆ្នាំ 2026»។
ជម្រាបផងដែរថា លោកគ្រូ Keisuke Honda ទើបតែលាលែងពីតំណែងជាគ្រូបង្វឹកជម្រើសជាតិកម្ពុជា បន្ទាប់ពីបានដឹកនាំក្រុមចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងលទ្ធផល ១-២ វគ្គជម្រុះក្នុងជុំទី១ នៃព្រឹត្តិការស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះ។ គាត់បានទទួលការងារជាគ្រូបង្វឹកឱ្យជម្រើសជាតិកម្ពុជា ចាប់តាំងពីខែសីហា ឆ្នាំ២០១៨ នៅពេលដែលគាត់នៅកំពុងលេងបាល់ទាត់អាជីពនៅឡើយ ហើយបានបន្ដដឹកនាំឱ្យក្រុមជម្រើសជាតិមានភាពល្អប្រសើរមកទល់បច្ចុប្បន្ននេះ៕

អត្ថបទ៖ លីដា
- Share This Post:






