ខ្មែរណូត

ស្វែងរក

SEA GAMES

ឯកឧត្តម ថោង ខុន អំពាវនាវស្ថាប័នដែលបានប្រគល់ភារកិច្ចឱ្យ ត្រូវនាំបងប្អូនទៅមកដល់កន្លែងប្រារព្ធពិធីបិទកីឡាស៊ីហ្គេម ដើម្បីធានាឱ្យបានសណ្ដាប់ធ្នាប់ល្អ

BY Khmernote Media May 15, 2023
ឯកឧត្តម ថោង ខុន អំពាវនាវស្ថាប័នដែលបានប្រគល់ភារកិច្ចឱ្យ ត្រូវនាំបងប្អូនទៅមកដល់កន្លែងប្រារព្ធពិធីបិទកីឡាស៊ីហ្គេម ដើម្បីធានាឱ្យបានសណ្ដាប់ធ្នាប់ល្អ

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានអំពាវនាវឱ្យស្ថាប័នដែលបានប្រគល់ភារកិច្ចឱ្យ ត្រូវនាំបងប្អូនឱ្យមកដល់កន្លែងប្រារព្ធពិធីបិទព្រឹត្ដិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ហើយបើការរៀបចំធ្វើបែបនេះ គឺមានភាពរលូនល្អ និងចូលរួមអនុវត្តន៍ទាំងអស់គ្នាដើម្បីធានាឱ្យបានសណ្ដាប់ធ្នាប់ល្អ។

ការអំពាវនាវរបស់ឯកឧត្តមបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងប្រគល់បណ្ណទស្សនា បណ្ណរថយន្តថ្មី និងពិនិត្យកន្លែងអង្គុយ សម្រាប់ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅសាលសន្និសីទសារព័ត៌មាន ពហុកីឡដ្ឋានមរតកតេជោ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្ដម ថោង ខុន បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមយ៉ាងច្រើនកុះករ ក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមលើកទី៣២ និងមានសណ្តាប់ធ្នាប់បានល្អ។ ប៉ុន្តែសម្រាប់ពិធីបិទ គណៈកម្មាធិការបានរៀបចំប្ដូរបណ្ណ ដោយបណ្ណនេះមានលក្ខណៈងាយស្រួលជាង ព្រោះបណ្ណនេះបង់លេខ Zone ធំៗ នៅកន្លែងអង្គុយ ដែលធ្វើឱ្យមានលក្ខណៈងាយស្រួលរក។ ឯកឧត្តមបានគូសបញ្ជាក់ថា ចំពោះអ្នកមកពីខេត្ត មេក្រុមតាមស្ថាប័ន ពេលដែលបើកបណ្ណនោះហើយ ត្រូវទៅមើលកន្លែង ដើម្បីនាំបងប្អូនមកពីខេត្តឱ្យមកស្គាល់កន្លែង។

ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២បានគូសបញ្ជាក់បន្ថែមទៀតថា មានបញ្ហាខ្លះបានកើតឡើងក្នុងព្រឹត្តិការណ៍បើក ព្រោះការអនុវត្តមិនស្មើគ្នា។ ដូច្នេះ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា គណៈកម្មាធិការ CAMSOC បានសម្រេចថានឹងរៀបចំទឹកមួយដបដាក់លើកៅអី ហើយបងប្អូនអាចយកទឹក និងអាហារសម្រន់ពីខាងក្រៅមកបាន។ ដោយឡែកក្មេងអាយុក្រោម១០ គឺមិនត្រូវបានអនុញ្ញាតឱ្យចូលទេ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: