ខ្មែរណូត

ស្វែងរក

SEA GAMES

ឯកឧត្តម ថោង ខុន៖ អ្នកសារព័ត៌មានបានជួយឱ្យស៊ីហ្គេមល្បីរន្ទឺពេញពិភពលោក

BY Khmernote Media May 15, 2023
ឯកឧត្តម ថោង ខុន៖ អ្នកសារព័ត៌មានបានជួយឱ្យស៊ីហ្គេមល្បីរន្ទឺពេញពិភពលោក

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិ កា​រជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២​ បា​ន​​​លើកទឹកចិត្តនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកសារព័ត៌មានក្នុងព្រឹ​ត្តិ​កា​រ​ណ៍ប្រកួតកីឡាស៊ីហ្គេម។

ក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុង​ព្រឹ​ត្តិ​កា​រ​ណ៍​កី​ឡា​ស៊ី​ហ្គេ​ម នាល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្ត​ម​ប​ណ្ឌិ​ត ថោង ខុន បានថ្លែងថា រាជរដ្ឋាភិបាលបាន​ខិតខំធ្វើឱ្យការប្រកួតកីឡា​ស៊ីហ្គេ​មប្រព្រឹ​ត្តិ​ទៅ​​​​ដោ​យ​រលូននិងត្រឹមត្រូវតាមស្ដង់ដារស៊ីហ្គេម ស្តង់ដារតំបន់និងស្ដង់ដារអូឡាំពិក​។​ ការ​ណ៍​នេះ​ កម្ពុជាទទួលបានការ​កោ​ត​ស​រ​សើរពី​មិ​ត្ត​ភ​​ក្តិប​រ​ទេ​សថា​​ ព្រឹត្តិការណ៍កីឡានៅកម្ពុជា​ឈរ​លើ​​ស្មា​​រ​តីសាមគ្គីភាព មិត្តភាព និងភាពស្មោះត្រង់ ស្របទៅនឹងការឃោសនារបស់យើងគឺ«​កី​ឡា​មិ​​នមែនត្រឹ​មតែ​ការ​ប្រកួ​តយ​ក​មេដា​យប៉ុ​ណ្ណោះទេ​»។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ក​​ម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិ ការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើ​កទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២​គូសបញ្ជាក់ថា« អ្វីៗទាំងអស់ដែលបាន​ឮរ​ន្ទឺ​សុ​ស​​​សាយ​ទាំង​អស់​នេះ ​មិ​ន​អា​ចកាត់ផ្ដាច់បានចេញពីការខិតខំ ការធ្វើការឃោសនា ការ​យក​ព័​ត៌​មានរបស់អ្នកយកព័ត៌មាន និងអ្នកផ្សព្វផ្សាយបានទេ ហើយមិន​អា​ចមើលរំលង មិ​នអា​ចកា​ត់​ផ្ដាច់ពីការខិតខំប្រឹងប្រែងរបស់គណៈកម្មការព័ត៌មានបាននោះទេ បើ​គ្មា​នការ​ផ្ស​ព្វ​ផ្សា​យ ទោះ​​​​បី​យើ​ងធ្វើល្អប៉ុណ្ណា ក៏គ្មាននរណាដឹងដែរ នេះជាបញ្ហាជាក់ស្ដែ​ង​ដែលខ្ញុំសូ​ម​កោ​ត​សរសើ​រ និង​សូម​អរ​គុណ​អ្នក​ទាំង​អ​ស់​គ្នា»។

សូមរម្លឹកថា ព្រះរាជាណាចក្រកម្ពុជាបានបើកការប្រកួតកីឡាស៊ីហ្គេមនៅថ្ងៃទី០៥ ឧ​ស​ភា ​ហើ​យ​គ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២៣ គិតត្រឹមថ្ងៃចន្ទនេះនៅសល់ត្រឹម​តែ​ពី​​រ​ថ្ងៃ​ទៀ​ត​ប៉ុណ្ណោះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: