SEA GAMES
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យគណៈប្រតិភូកីឡា ដែលមកប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម អាចទៅទស្សនាអង្គរវត្តដោយឥតគិតថ្លៃ
BY Khmernote Media
May 15, 2023
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសអនុញ្ញាតឱ្យកីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលមកប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ អាចទៅទស្សនាអង្គរវត្តឥតគិតថ្លៃ ដោយគ្មានការលក់សំបុត្រ។ សម្តេចថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា៖« ប្រសិនបើអ្នកកីឡាករ កីឡាការិនី បន្ទាប់ពីចប់ការប្រកួតហើយ គេចង់ទៅមើលអង្គរវត្ត សូមកុំឱ្យមានការលក់សំបុត្រ ដោយឱ្យចូលមើលអង្គរវត្តដោយឥតគិតថ្លៃ។ សូមគ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺកុំលក់សំបុត្រ ប៉ុន្តែនេះសម្រាប់តែកីឡា និងគ្រូបង្វឹកទេ ចំណែកឯអ្នកគាំទ្រគឺអត់ទេ សូមលក់សំបុត្រឱ្យធម្មតា ៕ »
