អន្តរជាតិ
ព្រះនាងម្ចាស់ Ubolratana Rajakanya បានសុំការអភ័យទោស បន្ទាប់ពីទ្រង់ត្រូវបានដកដំណែងជាបេក្ខភាពឈរឈ្មោះបោះឆ្នោតនាយករដ្ឋមន្ត្រីថ្មី
BY autoadmin
February 13, 2019
ថៃ៖ ព្រះនាងម្ចាស់ Ubolratana Rajakanya ត្រូវបានដកហូតតំណែងដោយគណៈកម្មការបោះឆ្នោតក្នុងសប្តាហ៍នេះ ពីបទធ្វើឱ្យមាន «បញ្ហា» ចំពោះប្រជាជនថៃនៅមុនការបោះឆ្នោតខែក្រោយ ដែលជាការបោះឆ្នោតដំបូងចាប់តាំងពីរដ្ឋប្រហារ ឆ្នាំ២០១៤។ គណៈកម្មការបោះឆ្នោតក៏បាននិយាយដែរថា សមាជិកនៃរាជវង្សានុវង្សគួរតែស្ថិតនៅពីលើនយោបាយ ហើយក៏ស្របតាមបន្ទូលរបស់ព្រះមហាក្សត្រដែលថា វា «មិនសមរម្យ» និងមិនស្របតាមរដ្ឋធម្មនុញ្ញ។
យ៉ាងណាមិញកាលពីថ្ងៃអង្គារ ទី៧ ព្រះនាងម្ចាស់ Ubolratana Rajakanya Sirivadhana Barnavadi ទ្រង់ក៏បានបង្ហោះសារទៅលើបញ្តាញសង្គមថា៖ «ទ្រង់សុំទោសចំពោះគោលបំណងដើម្បីធ្វើការឱ្យប្រទេសជាតិ ហើយប្រជាជនថៃបានបង្កបញ្ហាដែលមិនគួរកើតឡើងឡើយនៅសម័យនេះ»។ ហើយទ្រង់ក៏បានបញ្ចប់សេចក្តីថ្លែងជាមួយសញ្ញា Hashtag “#howcomeitsthewayitis” ។

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia