បុគ្គលិករាប់រយនាក់របស់ Tencent តម្រង់ជួរគ្នាចាំយកអាំប៉ាវពីលោក Pony Ma
នេះមិនមែនជារូបភាពមនុស្សតម្រង់ជួរគ្នាដើម្បីទិញទូរស័ព្ទ iPhone ថ្មីនោះទេ ពួកគេគឺជាបុគ្គលិករបស់ក្រុមហ៊ុន Tencent Holdings ដែលរង់ចាំនៅខាងក្រៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ក្នុងក្រុង Shenzhen ដើម្បីទទួលអាំងប៉ាវក្រហមដែលមានទឹកប្រាក់ ២០០យ័ន ពីប្រធានក្រុមហ៊ុនលោក Pony Ma Huateng និងពីអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្សេងទៀត។
ការតម្រង់ជួរជាខ្សែយ៉ាងវែងនេះបានចាប់ផ្តើមកាលពីព្រឹកថ្ងៃអង្គារ ដែលវាជាការទទួលអាំងប៉ាវជាលើកទី២ ពីលោក Pony Ma។ ជាការពិតវាជារឿងប្រពៃណីរបស់ចិន ដែលថ្នាក់លើនឹងឱ្យអាំងប៉ាវធំដល់កូនចៅមុនពេលចូលឆ្នាំម្តងដើម្បីសម្រួលដល់ការចាយវាយរបស់ពួកគេ និងម្តងទៀត (ទឹកប្រាក់បន្តិចបន្តួច) នៅពេលដែលពួកគេត្រឡប់មកធ្វើការវិញ។ កំពូលហ្វេនរបស់អាំងប៉ាវបានឈរតម្រង់ជួរតាំងពី ម៉ោង ៨យប់ ថ្ងៃចន្ទ ដែលវាមានន័យថា ពួកគាត់រង់ចាំច្រើនជាង ១២ម៉ោងដើម្បីក្លាយជាមនុស្សទីមួយដែលទទួលបាន «ពរជ័យ» ពីលោកប្រធាន៕



អត្ថបទ៖ លីដា
ប្រភព៖ asiaone