រថយន្ត

ចិនដាក់រថយន្តស្វ័យប្រវត្តិឱ្យបើកជាជួរវែងបំផុតបំបែកកំណត់ត្រា Guinness World Records

BY
autoadmin
February 13, 2019

រថយន្តស្វ័យប្រវត្តិប្រភេទ SUV ចំនួន ៥៥គ្រឿង បានបើកបរនៅលើផ្លូវនៃទីក្រុង Chongqing ប្រទេសចិនដើម្បីបំបែកកំណត់ត្រា Guinness World Records ។ រថយន្តទាំងអស់នេះត្រូវបានគេឱ្យដឹងថា បានបើកដោយខ្លួនឯង ប៉ុន្តែដើម្បីបច្ចេកទេសណាមួយ រថយន្តនីមួយៗតម្រូវឱ្យមានអ្នកបច្ចេកទេសម្នាក់ដើម្បីការពារសុវត្ថិភាព។

រថយន្ត SUV ទាំងនេះបានធ្វើដំណើរចម្ងាយ ២ម៉ាយ ក្នុងរយៈល្បឿន ១៨.៦ម៉ាយ ក្នុង១ម៉ោង (18.6 mph) ជាមួយនឹងកំណត់ត្រា ៩នាទី និង ៧ វិនាទីដើម្បីបញ្ចប់កំណត់ត្រា។ រថយន្តទាំងនេះត្រូវបានគេឱ្យដឹងថា ជារថយន្តរបស់ក្រុមហ៊ុន Changan Automobiles ដែលដំបូងឡើយគឺពួកគេបានដាក់រថយន្តស័យប្រវត្តិនេះចំនួន ៥៦គ្រឿង មកបំបែកកំណត់ត្រា តែគួរឱ្យស្តាយ ១ ក្នុងចំនោម ៥៦ ត្រូវការឱ្យមានអ្នកគ្រប់គ្រងកំឡុងពេលហែរក្បួនដើម្បីបំបែកកំណត់ត្រានេះ៕

អត្ថបទ៖ លីដា
ប្រភព៖ carscoops

Share This Post: