សង្គម

Pub Street នឹងប្រែមុខមាត់ថ្មី ជាមួយនឹងកម្រាលបេតុថ្មី ស្តង់ដារប្រទេសជប៉ុន

BY
Khmernote Media
February 13, 2019

ខេត្តសៀមរាប ៖​ នៅរសៀលថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ តាមរយៈព្រមព្រៀងរវាង JICA និងមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត ឯកឧត្តម​ ទៀ​ សីហា​ អភិបាលខេត្តសៀមរាប​ បានអនុញ្ញាតអោយក្រុមហ៊ុន​ Omura Ceratec Co.,Ltd​ ជួួបពិភាក្សាការងារ​ និងអនុវត្តសាកល្បង (Pilot Project)​ ដេីម្បីធ្វេីបទបង្ហាញអំពីបច្ចេកវិទ្យាថ្មី​ សាងសង់កម្រាល​ និងចិញ្ចេីមផ្លូវដោយបេតុងជ្រាបទឹក​ តាមបណ្តោយចិញ្ចេីមផ្លូវ​ ២ធ្នូ​ ប្រវែង​ ៩៣ម៉ែត្រ​ ចាប់ពីចំណុច ផ្លូវប្រសព្វ​ Pub Street ទៅដល់ខាងមុខក្លោងទ្វារ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងត្រូវរៀបចំ ក្រាលកម្រាលដុំបេតុងជំរាបទឹក និងកម្រាលផ្លូវ ចំណត​ នឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ហើយគ្រោងបញ្ចប់ ទាំងស្រុងនៅក្នុងខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។

គម្រោងសាកល្បងនេះ និងរួមចំណែក ការពារមិនអោយមានទឹក ដក់លើផ្លូវ​ និងចិញ្ចើមផ្លូវក្នុងទីក្រុង ដោយប្រើកម្រាលដុំបេតុងជំរាបទឹក (Permeable Interlocking Block Pavement)ជាបច្ចេកវិទ្យា​ និងស្តង់ដារជប៉ុន​៕

រូបភាព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប

Share This Post: