ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពាក់ម៉ាសមុខខ្មោចទៅទទួលលុយឈ្នះឆ្នោត ព្រោះខ្លាចគេស្គាល់មុខ

    BY autoadmin February 13, 2019
    ពាក់ម៉ាសមុខខ្មោចទៅទទួលលុយឈ្នះឆ្នោត ព្រោះខ្លាចគេស្គាល់មុខ

    បុរសជនជាតិចាម៉ៃកាម្នាក់ ពាក់ម៉ាសមុខខ្មោចដូចនឹងខ្សែភាពយន្ត «Scream» ពេលដែលគាត់ទៅទទួលលុយឈ្នះឆ្នោតចំនួន ១លានផោន (១.១៧លានដុល្លារអាមេរិក) ។ យោងទៅតាម Distractify បានឱ្យដឹងថា បុរសម្នាក់នេះគាត់ឱ្យនាមខ្លួនថា Campbell មូលហេតុដែលធ្វើឱ្យគាត់ពាក់ម៉ាសមុខពេលមកទទួលរង្វាន់ ដោយសារខ្លាចសាច់ញាតិស្គាល់មុខហើយមកសុំចែកលុយទាំងនោះ។

    លោក Campbell ចំណាយពេល ៥៤ថ្ងៃ (ឈ្នះតាំងតែពីខែវិច្ឆិកាឆ្នាំមុន) រង់ចាំលុយដែលគាត់បានឈ្នះពីឆ្នោតជាតិ Super Lotto នេះ។ លុយដែលឈ្នះនេះ គាត់នឹងមានគម្រោងទិញផ្ទះ ពង្រីកមុខជំនួញ និងចង់មានលុយជាប់នឹងខ្លួនខ្លះ ព្រោះគាតមិនចេះសុំ ឬខ្ចីលុយនរណាម្នាក់នោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: