ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់លើការវិភាគរោគនៅមន្ទីរពេទ្យកាល់ម៉ែត មានភាពត្រឹមត្រូវដូចមន្ទីរពេទ្យនៅសិង្ហបុរី

    BY Liny Chan May 23, 2023
    សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់លើការវិភាគរោគនៅមន្ទីរពេទ្យកាល់ម៉ែត មានភាពត្រឹមត្រូវដូចមន្ទីរពេទ្យនៅសិង្ហបុរី

    សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់លើការវិភាគរោគនៅមន្ទីរពេទ្យកាល់ម៉ែត មានភាពត្រឹមត្រូវដូចមន្ទីរពេទ្យនៅសិង្ហបុរី។ សម្ដេចតេជោ បានថ្លែងកោតសរសើរបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ។

    សម្ដេចតេជោ បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានការវាយតម្លៃខ្ពស់រវាងក្រុមគ្រូពេទ្យនៅកាល់ម៉ែតយើងនេះ ហើយអាចនិងពេទ្យខ្លះទៀត ប៉ុន្តែជានិច្ចកាលខ្ញុំបានមកថតនៅពេទ្យកាល់ម៉ែត អ្វីដែលជាទិន្នន័យទទួលបានពីមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានទទួលយកទៅវិភាគនៅមន្ទីពេទ្យសាំងហ្គាពួរ និងមន្ទីរពេទ្យដទៃទៀតដែលធ្លាប់តាមដានសុខភាពរបស់ខ្ញុំ ចឹងទេអាចនិយាយបានថា បច្ចេកវិទ្យាដូចគ្នា ប៉ុន្តែបើសិនជាយើងចេះប្រើ វាអាចនឹងធ្វើការជាមួយប្រទេសដទៃទាន់ពេល ប៉ុន្តែបើយើងមិនចេះ​ យើងវិភាគមិនត្រូវ ប្រើមិនកើតចឹងទេបានជាត្រូវលើកកម្ពស់ចំណេះដឹងឱ្យកាន់តែខ្ពស់ឡើងៗ»។

    ទន្ទឹមនឹងនេះដែរ សម្ដេចតេជោ បានអំពាវនាវដល់គ្រូពេទ្យយកចិត្តទុកដាក់គោរព​ក្រម​សីលធម៌ ដោយយកការបម្រើប្រជាពលរដ្ឋជាស្នូលក្នុងការធ្វើសកម្មភាពជាគ្រូពេទ្យ។ លើសពីនេះ សម្តេចតេជោសង្ឃឹមថា គ្រូពេទ្យ និងនិស្សិតធ្វើកម្មសិក្សា ដាក់ចិត្តដាក់ក្នុងការផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋ៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay