ខ្មែរណូត

ស្វែងរក

SEA GAMES

សម្ដេចតេជោ ហ៊ុន សែន ប្រដូចភាពអស្ចារ្យរបស់កីឡាការិនី ប៊ូ សំណាង ល្បីដូចកីឡាករបាល់ទាត់ពិភពលោក Messi

BY Liny Chan May 26, 2023
សម្ដេចតេជោ ហ៊ុន សែន ប្រដូចភាពអស្ចារ្យរបស់កីឡាការិនី ប៊ូ សំណាង ល្បីដូចកីឡាករបាល់ទាត់ពិភពលោក Messi

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ កីឡាករ កីឡាការិនី អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games ) នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រ ៧ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ បានប្រដូចភាពអស្ចារ្យរបស់កីឡាការនី ប៊ូ សំណាង ល្បីដូចកីឡាករបាល់ទាត់ពិភពលោក Messi។ សម្ដេចតេជោបានមានប្រសាសន៍ថា៖ «ភាពលេចធ្លោដែលអស្ចារ្យនោះ គឺកីឡាការនី ប៊ូ សំណាង បើទោះបីជាមិនជាប់មេដាយមាស តែគាត់ជាប់មេដាយថ្នាក់ពិភពលោក សម្រាប់ប្រជាជនពិភពលោកតែម្ដង។ ឥឡូវនេះបើយើងពិនិត្យមើល ជំនាន់ World Cup នៅកាតា កីឡាករបាល់ទាត់ល្បីជាងគេ គឺ Messi ដែលមកពីក្រុម អាហ្សង់ទីន ដែលទទួលបានពានរង្វាន់ ប៉ុន្តែ Messi ល្បីឈ្មោះយូរហើយ តែ ប៊ូ សំណាង ក៏ចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះល្បី បើប្រៀបធៀប Messi គេល្បីយូរហើយ កម្រិតពិភពលោកផ្នែកទាត់បាល់ ប៉ុន្តែ ប៊ូ សំណាង ក៏ចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះល្បី ដែលអាចទាញទឹកចិត្តប្រជាជនផង និងទឹកចិត្តពិភពលោកផង»។

សម្ដេចតេជោ បានគូសបញ្ជាក់បន្ថែមថា នេះជាភាពអស្ចារ្យដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលយើងរៀបចំបានល្អ បដិសណ្ឋារកិច្ចល្អ ជាមួយនឹងបញ្ហានានា ក្នុងនឹងក៏មានការបង្កើននូវសមត្ថភាពនៃកម្រិតកីឡារបស់យើងឱ្យឈានឡើងនៃមួយកម្រិតទៀត៕

Share This Post:
MPO4D jitutoto mpo4d Mpoplay