ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចាប់បានអតីតមេដឹកនាំនៃក្រុម Sinaloa និងជាមេគ្រឿញៀនជនជាតិម៉ិកស៊ិកដ៏ធំបំផុត El Chapo

    BY autoadmin February 15, 2019
    ចាប់បានអតីតមេដឹកនាំនៃក្រុម Sinaloa និងជាមេគ្រឿញៀនជនជាតិម៉ិកស៊ិកដ៏ធំបំផុត El Chapo

    El Chapo ដែលមានឈ្មោះពេញថា Joaquín Guzmán ជាជនជាតិម៉ិកស៊ិក និងមានរហ័សនាមថា កំពូលអ្នកអម្ចាស់ (Lord) ជួញដូរគ្រឿងញៀនធំបំផុតត្រូវបានចាប់ខ្លួនហើយ។ គាត់ត្រូវបានចាប់ខ្លួនជាលើកចុងក្រោយដោយប៉ូលីសអាមេរិក និងត្រូវដាក់ពន្ធនាគារនៅមន្ទីរឃុំឃាំង Colorado’s bleak Supermax ដ៏តឹងរឹងបំផុតមួយរបស់អាមេរិកពេញមួយជីវិតរបស់គាត់។

    លោក El Chapo ពីមុនមកក៏ធ្លាប់រត់គេចពីពន្ធនាគារ ដែលមានសន្តិសុខខ្ពស់មួយដែរ ដោយកាលនោះគាត់លួចចេញតាមកម្រាលឥដ្ឋ និងចូលលាក់ខ្លួននៅក្នុងរទេះដាក់ខោអាវបោកគក់។ ទោះជាយ៉ាងណាក៏ដោយ ពេលនេះលោក El Chapo ដ៏ល្បីឈ្មោះម្នាក់នេះ ប្រហែលជាលួចចេញលែងរួចទៀតហើយ ព្រោះអ្នកដែលជាប់ក្នុងមន្ទីរឃុំឃាំង Colorado’s bleak Supermax គឺមិនអាចគេចរួច ហើយក៏មិនអាចត្រឡប់មកវិញដែរ។

    អ្នកជាប់ពិរុទ្ធទាំង ៤១០នាក់ ត្រូវបានដឹកជញ្ជូនតាមរថយន្តពាសដែក និងឧទ្ធម្ភាគចក្រ Black Hawk ទៅកាន់មន្ទីរឃុំឃាំងដែលមានទំហំ ៣៧អាក្រេ និងចម្ងាយ ១១៥ម៉ាយ ពីភាគខាងត្បូងនៃក្រុង Denver។ នៅជុំវិញមន្ទីរគឺពោរពេញទៅដោយកាមេរ៉ា ប៉មកាំភ្លើងខ្ពស់ៗព័ទ្ធជុំវិញ និងគ្រឿងសភាវុធជាច្រើន ជាពិសេសវាមានការការពារ ២៤ម៉ោងក្នុងថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយឆ្មាំប្រដាប់អាវុធ និងឆ្កែវាយប្រហារជាច្រើក្បាលទៀតផង។

    អ្នកទោស នឹងត្រូវនៅក្នុងបន្ទប់ស៊ីម៉ងត៍ដ៏ក្រាស់ និងបិទជិតឈឹង ២៣ម៉ោងក្នុងមួយថ្ងៃ ហើយពួកគេនឹងត្រូវបរិភោគអាហារម្នាក់ឯងនៅតាមបន្ទប់រៀងៗខ្លួន។ ប្រសិនបើអ្នកទោសត្រូវការវេជ្ជបណ្ឌិតពួកគេត្រូវនិយាយជាមួយអ្នកយាមពីចម្ងាយ ហើយសូម្បីតែទំនាក់ទំនងជាមួយឆ្មាំក៏ត្រូវបានរឹតត្បិតខ្លាំងដែរ។ នៅពេលដែលយកអ្នកទោសចេញក្រៅ ពួកគេនឹងត្រូវដាក់ច្រវ៉ាក់លើខ្លួន ជើង និងខ្នោះដៃ អមដោយឆ្មាំកាំភ្លើង ហើយជាពិសេសកាមេរ៉ានឹងថតពួកគេរាល់សកម្មភាពទាំងអស់។ ម្តងនេះ El Chapo នឹងមិនអាចរត់រួចទៀតឡើយពេញមួយជីវិតរបស់គាត់៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post: