SEA GAMES

ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់សញ្ជាតិខ្មែរដល់កីឡាករ ម៉ានូអែល

BY
srey nuch
May 31, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផេកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសមាជិកថ្មីម្នាក់ចូលក្លឹបគុនខ្មែរជើងឯកពិភពលោក ដែលគាត់មានឈ្មោះថា​ កីឡាករ ម៉ានូអែល ដែលជាជនជាតិនីហ្សេរីយ៉ា ជាមួយនឹងដំណឹងល្អមួយទៀត គឺគាត់ទទួលបានសញ្ជាតិខ្មែរផងដែរ។

ក្នុងសំណេរ តាមរយៈគណនីហ្វេសប៊ុកផេករបស់ ឧកញ៉ា ស្រី ចាន់ថន បានមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ជម្រាបសួរបងប្អូនជនរួមជាតិជាទីគោរព! ថ្ងៃនេះយើងខ្ញុំបានទទួសមាជិកថ្មីម្នាក់ទៀតហើយចូល(ក្លឹបគុនខ្មែរជើងឯកពិភពលោក)របស់យើង គឺកីឡាករ ម៉ានូអែល និងដំណឹងល្អមួយទៀតគឺគាត់ទទួលបានសញ្ជាតិខ្មែរហើយបងប្អូន។»

ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមទៀតថា៖ «ឆ្លៀតឱកាសនេះ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតអស់ពីដួងចិត្តជូនចំពោះសម្ដេចពុក ដែលតែងតែជួយកីឡាករគុនខ្មែរ និងកីឡាផ្សេងៗទៀតទើបយើងមានថ្ងៃនេះ។ គុនខ្មែររបស់យើងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃដូចបច្ចុប្បន្ន ដោយសារមានការចូលរួមលើកស្ទួយ គាំទ្រពីសំណាក់បងប្អូនទាំងអស់គ្នា ខ្ញុំនឹងប្រឹងប្រែងបន្តទៀតដើម្បីឱ្យគុនខ្មែរកាន់តែល្បីសុសសាយលើឆាកអន្តរជាតិ។ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ ខ្មែរលើកស្ទួយខ្មែរ ខ្មែរអាចធ្វើបាន!» ៕

ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

Share This Post: