ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីប្លន់ម៉ូតូ នៅសង្កាត់ផ្សារដេប៉ូ១ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ២នាក់ និងអ្នកទទួលផលចោរកម្មម្នាក់

    BY Khmernote Media May 31, 2023
    ករណីប្លន់ម៉ូតូ នៅសង្កាត់ផ្សារដេប៉ូ១ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ២នាក់ និងអ្នកទទួលផលចោរកម្មម្នាក់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានអំពី ករណីលួចមានមានស្ថានទម្ងន់ទោស (យកកាំបិតចាក់ប្លន់) នៅចំណុចកែងផ្លូវលេខ១៥៦ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    ដោយមានការដឹកចង្អុលបង្ហាញ ពីឯឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង ទទួលដឹកនាំនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងអគ្គស្នងការរងទទួលដឹកនាំ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងមានការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់ឲ្យវរសេនីយ៍ឯក ជុំ សំណាង និងលោកវរសេនីយ៍ទោ សាន សីហា ដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ កំណត់បានមុខសញ្ញាធ្វើសកម្មភាព និងទីតាំងលាក់ខ្លួន នាំជនសង្ស័យចំនួន៣នាក់៖

    ទី១៖ ឈ្មោះ ហែម រាជសី ហៅអាកណ្តុរ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ
    ទី២៖ ឈ្មោះ ឃឹម ប៊ុនសក្តិ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ
    ទី៣៖ ឈ្មោះ ហ៊ំ សាវុធ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (ទទួលផលចោរកម្ម)។

    ក្រោយពីធ្វើការ សាកសួរជនសង្ស័យទាំង៣នាក់ បានសារភាពថា៖ ពិតជាបានធ្វើសកម្មភាព វាយប្លន់យកម៉ូតូឌ្រីមសង ១២៥ពណ៌ខ្មៅ ពីជនរងគ្រោះនៅចំណុច កែងផ្លូវលេខ១៥៦ ក្នុងសង្កាត់ផ្សារ ដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពិតប្រាកដមែន។ បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police

    Share This Post:
    MPO4D jitutoto mpo4d Mpoplay