NASA ថាពួកគេនឹងទៅឋានព្រះច័ន្ទវិញឆាប់ៗ ហើយម្តងនេះគឺទៅរស់នៅតែម្តង
ទីភ្នាក់ងារអវកាស NASA កំពុងបង្កើនផែនការបញ្ជូនជនជាតិអាមេរិកទៅឋានព្រះចន្ទវិញ ហើយម្ដងនេះពួកគេនឹងទៅរស់នៅ ដោយមិនមែនគ្រាន់តែទៅដោតទង់ជាតិ ឬបន្សល់ដានជើង ហើយត្រឡប់មកវិញនោះទេ។ លោក Jim Bridenstine ប្រធានទីភ្នាក់ងារអវកាសអាមេរិក NASA បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ថា ខាងភ្នាក់ងារកំពុងតែបង្កើនល្បឿននៃគម្រោងរបស់ខ្លួនដែលគាំទ្រដោយលោក ដូណាល់ ដ្រាំ។
លោក Jim Bridenstine មានសង្ឃឹមថា ពួកគេនឹងទៅដល់ឋានព្រះច័ន្ទវិញឱ្យបានត្រឹម ឆ្នាំ២០២៨។ ហើយលើកនេះពួកគេមិនទៅដើម្បីគ្រាន់តែដោតទង់ជាតិ ឬបន្សល់ដានជើងនោះទេ គឺពួកគេមានគម្រោងទៅសិក្សារស់នៅទីនោះរយៈពេល ៥០ឆ្នាំ ទើបត្រឡប់មកវិញ។ គាត់បានបន្ថែមថា គម្រោងនេះគឺមានភាពប្លែកពីគម្រោងរបស់ប្រទេសដទៃ ដោយពួកគេចង់បង្ហាញពីនិរន្តរភាពក្នុងការទាក់ទងគ្នាទៅមករវាងឋានព្រះច័ន្ទ និងភពផែនដី។ គួររំឭកផងដែរថា មនុស្សចុងក្រោយដែលដើរនៅលើភពព្រះច័ន្ទគឺលោក Eugene Cernan កាលពីខែធ្នូ ឆ្នាំ១៩៧២ អំឡុងពេលបេសកកម្ម Apollo 17៕

អត្ថបទ៖ លីដា
ប្រភព៖ thephuketnews