ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចង់ជិះម៉ូតូធំលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តើម្ចាស់ម៉ូតូតម្រូវឱ្យភ្ជាប់ឯកសារអ្វីខ្លះ?

    BY Khmernote Media June 1, 2023
    ចង់ជិះម៉ូតូធំលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តើម្ចាស់ម៉ូតូតម្រូវឱ្យភ្ជាប់ឯកសារអ្វីខ្លះ?

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញឱ្យដឹងថា ដើម្បីស្នើសុំលតាបត្រអនុញ្ញាតទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kW ឡើងទៅធ្វើដំណើរលើផ្លូវល្បឿនលឿន ត្រូវភ្ជាប់មកជាមួយឯកសារដូចខាងក្រោម៖

    ពលរដ្ឋខ្មែរ៖
    1. បណ្ណសម្គាល់យានជំនិះ
    2. អត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិ។

    ជនបរទេស៖
    1. បណ្ណសម្គាល់ទោចក្រយានយន្ត
    2. លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព
    3. លិខិតបញ្ជាក់ទីលំនៅចេញដោយមេឃុំ/ចៅសង្កាត់។

    ករណីអាសយដ្ឋានអចិន្ត្រៃយ៍ខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណត្រូវភ្ជាប់មកជាមួយសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ ទីតាំងស្នើសុំ៖ មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post:
    MPO4D jitutoto mpo4d Mpoplay