រថយន្ត

Bentley បញ្ចេញរថយន្ត Bentayga Speed ប្រភេទ SUV ដែលមានល្បឿនលឿនជាងគេលើលោក

BY
autoadmin
February 15, 2019

ថ្វីបើរថយន្តប្រភេទ SUV របស់ Bentley Motors Ltd, ស៊េរីចាស់នៅតែអាចរាប់បានថា ជាប្រភេទរថយន្តប្រណិត ថ្មីៗនេះ Bentley ក៏បានបញ្ចេញនូវរថយន្ត Bentayga Speed ស៊េរីថ្មី ដែលជារថយន្តប្រភេទ SUV ល្បឿនលឿនជាងគេបំផុតរបស់ពិភពលោក លឿនជាង Lamborghini Urus ទៅទៀត។

Bentley Bentayga Speed ថ្មីនេះ មានល្បឿនលឿនបំផុត គឺ 190ម៉ាយ ឬ 305គីឡូម៉ែត្រ ក្នុងមួយម៉ោង វាជាល្បឿនដែលលឿនជាងរថយន្ត Lamborghini Urus (189.5ម៉ាយក្នុងមួយម៉ោង)។ វាប្រើប្រាស់ថាមពលនៃម៉ាស៊ីន twin-turbo (កំណែថ្មី) ទំហំ 6.0លីត្រ W12 ដែលមានកម្លាំង 626សេះ (635PS) និងកម្លាំងបង្វិលជុំ 664lb-ft (900Nm)។ បើប្រៀបធៀបទៅនឹង Bentayga ធម្មតា វ៉ារ្យ៉ង់ល្បឿនរបស់វាគឺច្រើនជាង 26សេះ ប៉ុន្តែមានកម្លាំងបង្វិលជុំដូចគ្នា ហើយសន្ទុះពី 0 ទៅ 62ម៉ាយ (100km/h) ប្រើប្រាស់រយៈពេលតែ 3.9វិនាទីប៉ុណ្ណោះ ដែលវាថយចុះពី 4.1វិនាទីរបស់ស៊េរីមុខ។

 

អត្ថបទ៖ លីដា
ប្រភព៖ carscoops

Share This Post: