ព័ត៌មានជាតិ

CAMSOC នឹងរៀបចំតាំងពិព័រណ៍ផលិតផលខ្មែរ និងម្ហូបអាហារ ក្នុងអំឡុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា

BY
srey nuch
June 1, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍
បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំតាំងពិព័រណ៍ផលិតផលខ្មែរ និងម្ហូបអាហារ ក្នុងមហាព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

ដើម្បីអបអរសាទរមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (The 32nd SEA Games and The 12t ASEAN Para Games 2023) ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព – Sports Live In Peace” និងដើម្បី ផ្សព្វផ្សាយ ក៏ដូចជាលើកស្ទួយផលិតផល និងម្ហូបអាហារខ្មែរនៅលើឆាកអន្តរជាតិឱ្យបានកាន់តែទូលំទូលាយ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣(CAMSOC-CAMAPGOC) និងផ្នែកឯកជន នឹងរៀបចំការតាំងពិព័រណ៍ផលិតផលខ្មែរ និងម្ហូបអាហារក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដូចមានក្នុងកាលបរិច្ឆេទខាងក្រោម៖

១. ការតាំងពិព័រណ៍ ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (The 12th ASEAN Para Games) ចាប់ពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ។

ចំពោះក្រុមហ៊ុនឯកជន សហគ្រាស អាជីវករ ដែលមានបំណងចង់ចូលរួមការតាំងពិពរ័ណ៍ក្នុងព្រឹត្តិការណ៍ ខាងលើសូមទំនាក់ទំនងមកក្រុមការងាររៀបចំការតាំងពិព័រណ៏ដូចខាងក្រោម៖

ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

Share This Post: