ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ពន្ធ័ករណីព្រួតគ្នាវាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួស

    BY Khmernote Media June 1, 2023
    កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ពន្ធ័ករណីព្រួតគ្នាវាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួស

    រាជធានីភ្នំបេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩៖៣០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ នៅចំណុចបុរីពិភពថ្មីផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ពន្ធ័ករណីព្រួតគ្នាវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស ចំនួន០២ករណី៖

    ករណីទី១៖ ព្រួតគ្នាយកដាវ និងកាំបិតប៉័ងតោកាប់បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ និងខូចខាតម៉ូតូចំនួន ០៦ គ្រឿង ប្រព្រឹត្តនៅចំណុចហាងកាហ្វេយីហោជួបមិត្ត ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩:០០នាទី។

    ករណីទី២៖ ព្រួតគ្នាវាយលើជនរងគ្រោះដោយយកជើងធាក់ចំផ្ទៃមុខ និងយកមួកសុវត្ថិភាពវាយម៉ូតូ និងដកយកកូនសោម៉ូតូរបស់ជនរងគ្រោះ ប្រព្រឹត្តនៅចំណុចមុខរោងកុន ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៨:០០នាទី។

    ជនសង្ស័យឃាត់ខ្លួនចំនួន០៥នាក់៖
    ១- ឈ្មោះ សាន្ត សុវិសាល ហៅ ដុងហេ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សសាលាប៊ែលធីសាខាទី៨ ស្នាក់នៅផ្ទះលេខ៤ ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ២- ឈ្មោះ សុខ ដាលីង ហៅ ក្តី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ៣- ឈ្មោះ ធន់ ជីវ៉ា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ៤- ឈ្មោះ រិន្ទ សៅរ៍សីហា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅបុរីពិភពថ្មីត្រពាំងថ្លឹង ផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ៥- ឈ្មោះ តំ វិសាល ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay