Apple នឹងចេញលក់កាសឥតខ្សែរ AirPods 2 សេរីថ្មី ដែលមានលក្ខណៈពិសេសមិនងាយជ្រុះចេញពីត្រចៀកឡើយ
- February 15, 2019
ក្រុមហ៊ុន Apple គ្រោងនឹងចេញលក់នូវកាសឥតខ្សែរ AirPods 2 សេរីថ្មីរបស់ខ្លួន ដែលមានលក្ខណៈពិសេសមិនងាយ រអិលចេញពីត្រចៀកអ្នកស្ដាប់។ AirPods 2 សេរីថ្មីនេះនឹងមានរូបរាងដូចគ្នាទៅនឹង AirPods 2 សេរីថ្មីសេរីចាស់ដែរ តែអ្វីដែលខុសគ្នានោះគឺប្រភេទជ័រដែលគេប្រើសម្រាប់ស្រោមកាស។ AirPods 2 សេរីថ្មីត្រូវបានគេប្រើប្រាស់ជ័រដែល មានលក្ខណៈស្អិតជាប់នឹងរន្ធត្រចៀក ហើយមិនងាយរបូតចេញពីត្រចៀកអ្នកស្ដាប់នោះទេ។ យ៉ាងណាក្តីតម្លៃរបស់ AirPods 2 សេរីថ្មីអាចនឹងមានតម្លៃខ្ពស់ជាងសេរីចាស់បន្តិចចន្លោះពី ២០០-២៥៥ ដុល្លារ (តម្លៃនៅអាមេរិក)។ គេរំពឹងយ៉ាងខ្ពស់ថា AirPods 2 សេរីថ្មីនេះនឹងក្លាយជាជម្រើសល្អបំផុត សម្រាប់ប្រិយមិត្តអ្នកគាំទ្ររផលិតផលរបស់ ក្រុមហ៊ុន Apple៕

អត្ថបទ៖ ភក្តី
ប្រភព៖ mirror
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង







