ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ស្នើដល់អ្នកលេងបណ្ដាញសង្គម បញ្ឈប់ការចែករំលែកបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» របស់អ្នកនាង មាស សុខសោភាបន្តទៅទៀត

    BY Khmernote Media June 5, 2023
    សម្ដេចតេជោ ហ៊ុន សែន ស្នើដល់អ្នកលេងបណ្ដាញសង្គម បញ្ឈប់ការចែករំលែកបទចម្រៀង  «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» របស់អ្នកនាង មាស សុខសោភាបន្តទៅទៀត

    រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់អ្នកលេងបណ្ដាញសង្គមទាំងឡាយបញ្ឈប់ការចែករំលែកបន្តនូវបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» អ្នកនាង មាស សុខសោភា បន្តទៀត។

    សម្តេចតេជោ ថ្លែងបែបនេះ ក្នុងការអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អ្នកលេងបណ្ដាញសង្គមទាំងឡាយបញ្ឈប់ការចែករំលែកបន្តនូវបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ខណៈអ្នកនាង មាស សុខសោភា បានលុបបទចម្រៀងនេះចេញពីហ្វេសប៊ុក និងយូធូប និងបានសូមទោសពីកំហុសរបស់ខ្លួនទៅហើយ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា សូមកុំឱ្យរឿងបទចម្រៀងមួយបទដែលត្រូវបានដកចេញទៅហើយ ក្លាយទៅជារឿងយកមកជជែកគ្នាក្នុងបណ្ដាញសង្គមតទៅទៀតអី »៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay