ខ្មែរណូត

ស្វែងរក

SEA GAMES

ក្រុមកីឡាករពិការបាល់ទះអង្គុយកម្ពុជា ឈ្នះមីយ៉ាន់ម៉ា ក្នុងវគ្គសន្សំពិន្ទុ

BY Khmernote Media June 5, 2023
ក្រុមកីឡាករពិការបាល់ទះអង្គុយកម្ពុជា ឈ្នះមីយ៉ាន់ម៉ា ក្នុងវគ្គសន្សំពិន្ទុ

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការប្រកួតបាល់ទះអង្គុយលើវិញ្ញាសាបុរសជាក្រុម ក្នុងវគ្គសន្សំពិន្ទុនៃព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយក្រុមកីឡាករពិការកម្ពុជា បានយកឈ្នះលើក្រុម មីយ៉ាន់ម៉ា។

ក្នុងការប្រកួតវគ្គសន្សំពិន្ទុ លើវិញ្ញាសាបាល់ទះអង្គុយជាក្រុមបុរស រវាងក្រុមកីឡាករពិការកម្ពុជា និងក្រុមមីយ៉ាន់ម៉ាកាលពីព្រឹកមិញនេះ លទ្ធផលក្រោយ ចប់ការប្រកួត ក្រុមកីឡាករពិការកម្ពុជាបានយកឈ្នះក្រុមមីយ៉ាន់ម៉ា ៣សិត០ ដោយនៅក្នុង សិតទីមួយ ក្រុមកម្ពុជាឈ្នះមីយ៉ាន់ម៉ា ដោយពិន្ទុ២៥ទល់២២ សិតទីពីរ ក្រុមកម្ពុជា ឈ្នះមីយ៉ាន់ម៉ាដោយពិន្ទុ ២៥ទល់១០ និងសិតទីបី ក្រុមកម្ពុជាឈ្នះមីយ៉ានម៉ាទៀត ដោយពិន្ទុ ២៥ទល់១១។

គួរបញ្ជាក់ថា ក្រុមកីឡាករពិការបាល់ទះអង្គុយកម្ពុជា នឹងត្រូវជួបប្រកួតជាមួយក្រុមថៃនៅ ល្ងាចថ្ងៃដដែលនេះនៅសាលដំរី១ នៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការប្រកួតវគ្គ សន្សំពិន្ទុនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post:
MPO4D jitutoto mpo4d Mpoplay