ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា អ្នកមាន និងអ្នកក្រ ត្រូវតែទទួលបានយុត្តិធម៌ដូចគ្នា កុំឱ្យមានពាក្យថា អ្នកមានតែងតែឈ្នះ អ្នកក្រតែងតែចាញ់, អ្នកមានតែងតែត្រូវ ឬអ្នកក្រតែងតែខុស

    BY Liny Chan June 6, 2023
    សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា អ្នកមាន និងអ្នកក្រ ត្រូវតែទទួលបានយុត្តិធម៌ដូចគ្នា កុំឱ្យមានពាក្យថា អ្នកមានតែងតែឈ្នះ អ្នកក្រតែងតែចាញ់, អ្នកមានតែងតែត្រូវ ឬអ្នកក្រតែងតែខុស

    សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកមាន និងអ្នកក្រ ត្រូវតែទទួលបានយុត្តិធម៌ដូចគ្នា។ កុំឱ្យមានពាក្យថា អ្នកមានតែងតែឈ្នះ អ្នកក្រតែងតែចាញ់, អ្នកមានតែងតែត្រូវ ឬអ្នកក្រតែងតែខុស។

    សម្ដេចតេជោ បានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាសរុបចំនួន១៨៣៥នាក់ ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ។

    សម្ដេចតេជោបានមានប្រសាសន៍ថា៖ «ក្នុងករណីក្ដីក្ដាំងណាមួយកើតឡើងអ្វីដែលសំខាន់ គឺគុណធម៌ ធ្វើម៉េចកាត់ក្ដីមិនលំអៀង ហើយស្រាវជ្រាវឱ្យបានម៉ត់ចត់ កុំឱ្យមានពាក្យគេថា ឱ្យតែអ្នកមានគឺឈ្នះក្ដីទាំងអស់ កុំឱ្យមានភាសាហ្នឹង ប៉ុន្តែអ្នកណាក៏ដោយ អ្នកមានក៏ដោយ អ្នកក្រក៏ដោយ ត្រូវទទួលបានយុត្តិធម៌ដូចគ្នា។ អ្នកខ្លះឱ្យតែឃើញអ្នកមាន គឺដឹងតែអ្នកមានខុសតែម្ដង ហើយឱ្យតែអ្នកក្រគិតថា ត្រូវតែទាំងអស់»៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay