អន្តរជាតិ
ក្រុងចាការតារបស់ឥណ្ឌូនេស៊ីនឹងដាក់ដំណើរការរថភ្លើងល្បឿនលឿន ដើម្បីបញ្ចៀសការស្ទះចរាចរ
BY autoadmin
February 16, 2019
នរណាដែលធ្លាប់បានទៅលេងទីក្រុងចាការតារបស់ឥណ្ឌូនេស៊ីច្បាស់ជាដឹងហើយថា ការកកស្ទះចរាចរណ៍របស់ទីក្រុងនេះគឺគួរឱ្យធុញប៉ុណ្ណា។ សូម្បីតែការធ្វើដំណើរធម្មតាចេញពីព្រលានយន្តហោះទៅកាន់ទីប្រជុំជនណាមួយក៏ប្រើរយៈពេលរាប់ម៉ោងដែរបើប៉ះចំថ្ងៃមិនល្អ។ ហើយសម្រាប់ប្រជាជនដែលរស់នៅក្នុងទីក្រុងផ្ទាល់ ចរាចរនៅទីនេះគឺប្រៀបដូចជាសុបិន្តដ៏អាក្រក់របស់ពួកគេ។
យា៉ងណាក៏ដោយចាប់ពីខែក្រោយ ខែមីនា ទី១៤ នេះតទៅ អ្នកទៅទស្សនា ឬប្រជាជនដែលរស់នៅទីក្រុងចាការតា នឹងមិនបាច់ព្រួយបារម្ភរឿងចរាចរទៀតឡើយ ដោយទីក្រុងនឹងដាក់ដំណើរការប្រព័ន្ធរថភ្លើងល្បឿនលឿន (Mass Rapid Transit) ដែលរដ្ឋាភិបាលសង្ឃឹមថា នឹងអាចកាត់បន្ថយការស្ទះចររាចរដែលជាបញ្ហាប្រចាំថ្ងៃរបស់ទីក្រុង ហើយវាក៏ដល់ពេលដែលត្រូវផ្លាស់ប្តូរមុខមាត់របស់ទីក្រុងដែរ៕





អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia