ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១១ ខែមិថុនា អគ្គិសនីកម្ពុជា នឹងផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន តាមបណ្ដាខណ្ឌទាំងនេះ

    BY Khmernote Media June 7, 2023
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១១ ខែមិថុនា អគ្គិសនីកម្ពុជា នឹងផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន តាមបណ្ដាខណ្ឌទាំងនេះ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

    បើទោះបីជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕

    ប្រភព៖ អគ្គិសនីកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay