ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន៖ « ភាគីថៃ បញ្ជាក់យ៉ាងជាក់លាក់ថា មិនមានការបណ្ដេញចេញកម្មករខ្មែរ និងឡាវ ដែលធ្វើការនៅប្រទេសថៃនោះទេ គេមានតែសម្រួលឱ្យថែមទៀត »

    BY Liny Chan June 8, 2023
    សម្ដេចតេជោ  ហ៊ុន សែន៖ « ភាគីថៃ បញ្ជាក់យ៉ាងជាក់លាក់ថា មិនមានការបណ្ដេញចេញកម្មករខ្មែរ និងឡាវ ដែលធ្វើការនៅប្រទេសថៃនោះទេ គេមានតែសម្រួលឱ្យថែមទៀត »

    នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនី ១៨,០០០នាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ក្នុងស្រុកសាមគ្គីមានជ័យ និង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលពីធីនេះធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។

    ក្នុងឱកាសនោះដែរ សម្ដេចតេជោ បានមានប្រសាសន៍ថា៖ «ខ្ញុំសូមអបអរសាទរ ជាមួយនឹងព័ត៌មានដែលទទួលបានពីព្រះរាជាណាចក្រថៃ ដែលមុននេះខ្ញុំបានបង្ហាញពីកង្វល់ស្ដីអំពីបក្ស ឆ្ពោះទៅមុខ ដែលមានលេចលឺពាក្យមកថា នឹងបណ្ដេញកម្មករឡាវ និងកម្មករកម្ពុជាចេញពីប្រទេសថៃ ប៉ុន្តែម្សិលមិញនេះមានការបញ្ជាក់យ៉ាងជាក់លាក់ថា នឹងមិនមានបញ្ហានេះកើតឡើងទេ គេនឹងសម្រួលឱ្យថែមទៀតផង បើដូច្នោះគឺយើងលែងកង្វល់ជាមួយនឹងការចាកចេញរបស់កម្មករ កម្មការនីរបស់យើង​ដែលកំពុងធ្វើការនៅប្រទេសថៃ។ ខ្ញុំត្រូវតែឈឺឆ្អាល ប្រសិនបើរឿងទាក់ទិននឹងការបណ្ដេញចេញ ការបាត់បង់អត្ថប្រយោជន៍ និងការបាត់បង់ការងាររបស់កម្មកររបស់យើងនៅឯក្រៅប្រទេស។ ខ្ញុំសូមអរគុណចំពោះការបញ្ជាក់របស់បក្ស ឆ្ពោះទៅមុខ របស់ថៃ ខ្ញុំបានទទួលព័ត៌មានដោយការពេញចិត្តជាមួយនឹងការបកស្រាយថា នឹងមិនមានបញ្ហានោះកើតឡើងនោះទេ»។

    សម្ដេចបានមានប្រសាសន៍បន្ថែមថា៖ « កម្ពុជាទទួលយកការបកស្រាយនេះ ហើយសង្ឃឹមជឿជាក់ថា កិច្ចសហការប្រតិបត្តិការលើវិស័យទាក់ទិនជាមួយនឹងកម្មករអន្តោប្រវេសន៍ ដែលជាកិច្ចព្រមព្រៀងក្របខណ្ឌ សម្រុះសម្រួលនៅក្នុងក្របខណ្ឌអាស៊ាន គឺត្រូវបានទទួលការការពារ និងដោះស្រាយ សូម្បីតែនៅកម្ពុជា ក៏មានកម្មករបរទេសធ្វើការនៅកម្ពុជា ដែលកម្ពុជាក៏ត្រូវយកចិត្តទុកដាក់ ការពារ​សុខទុក្ខរបស់គេដែរ ចឹងទេទាំងនេះគឺជាចំណុចដែលខ្ញុំត្រូវលើកមកបញ្ជាក់»៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay