ព័ត៌មានជាតិ
យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ទទួលបានថវិកាបរិច្ចាគរហូតដល់ជាង ៨៣ម៉ឺនដុល្លារ ក្នុងរយៈពេលត្រឹមតែ ៦ថ្ងៃដំបូង
BY Khmernote Media
June 8, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា ត្រឹមតែរយៈពេល៦ថ្ងៃដំបូង នៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ដែលមានរយៈពេល៣០ថ្ងៃ (ពេញមួយខែមិថុនា), មូលនិធិគន្ធប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគរហូតដល់ជាង ៨៣ ម៉ឺនដុល្លារអាមេរិក ពីសម្បុរសជនជាង ១៨ម៉ឺននាក់ ដែលនេះសបញ្ជាក់ពីទឹកចិត្ត និងស្មារតី “ខ្មែរជួយខ្មែរ” កំពុងតែផុលផុស និងរស់រវើកក្នុងចំណោមពុកម៉ែបងប្អូនខ្មែយើងនៅគ្រប់ទិសទី។

មូលនិធិគន្ធបុប្ផាកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកសប្បុរសរបស់ពុកម៉ែបងប្អូន និងសូម អំពាវនាវឱ្យបន្តចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីរួមគ្នានាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់ជាតិយើង ៕

ប្រភព៖ មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation