Ferrari ត្រៀមបង្ហាញរថយន្តស្ព័រស៊េរីថ្មី ហើយម៉ាស៊ីន Hybrid ទៀត នៅសប្តាហ៍ក្រោយនេះ
- February 16, 2019
ក្រុមហ៊ុនរថយន្ត Ferrari គ្រោងនឹងដាក់បង្ហាញរថយន្តស៊េរីចុងក្រោយមួយរបស់ខ្លួនគឺរថយន្ត Ferrari 488 Pista។ តាមរយៈប្រភពព័ត៌មានបរទេសបានឲ្យដឹងថា រថយន្តនេះអាចនឹងធ្វើឲ្យមានការភ្ញាក់ផ្អើលបន្តិចសម្រាប់ប្រិយមិត្ត ដែលរង់ចាំមើលរថយន្តសេរីថ្មីរបស់ក្រុមហ៊ុន Ferrari ព្រោះថាវាមានលក្ខណៈពិសេស និងទំនើបខ្លាំងជាងការគ្រោងទុក ដែលក្រុមហ៊ុនបានប្រាប់ទៅកាន់អតិថិជនខ្លួនក្នុងពេលកន្លងមកនេះ។ Ferrari 488 Pista ជាប្រទេសរថយន្ត Hybrid ដែលប្រើម៉ាស៊ីន twin-turbo V8 មួយ រួមជាមួយនឹងម៉ូទ័រអគ្គិសនីដ៏ទំនើបមួយផង ហើយវានឹងក្លាយជារថយន្តទំនើប និងស៊ីសាំងតិចបំផុត។
ការដាក់បង្ហាញរថយន្តនេះអាចនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ តែប្រហែលជាមិនមែនរៀបចំនៅស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ដែលស្ថិតនៅក្នុងក្រុង Geneva ប្រទេសស្វីលនោះទេ តែវាអាចនៅក្នុងតំបន់ដែលមានសក្តានុពលខ្លាំងក្នុងការលក់ផលិតផលថ្មីមួយនេះ។ លោកអ្នកទស្សនារថយន្តសេរីថ្មីរបស់ក្រុមហ៊ុន Ferrari ដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី
ប្រភព៖ carscoops
- Share This Post:









