ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទន្លេដែលសម្បូរទៅដោយសំរាមផ្លាស្ទីកទាំង ១០ នៅលើពិភពលោក

    BY autoadmin February 16, 2019
    ទន្លេដែលសម្បូរទៅដោយសំរាមផ្លាស្ទីកទាំង ១០ នៅលើពិភពលោក

    តើអ្នកជឿទេថា សំរាមផ្លាស្ទីករបស់ទន្លេទាំង ១០ នេះ គឺស្មើនឹង ៩០% ដែលប្រមូលចេញពីសមុទ្រ? អ្វីដែលសំខាន់គឺ ៩ ក្នុងចំនោម ១០ គឺស្ថិតក្នុងប្រទេសក្នុងអាស៊ីយើងតែម្ដង។ ជារៀងរាល់ឆ្នាំយ៉ាងហើចណាល់មានផ្លាស្ទីកចំនួន ៣០០លានតោន ត្រូវបានផលិត ហើយជិត ៩លានតោន ត្រូវបានបោះចោលចូលទៅក្នុងសមុទ្រ។

    អ្វីដែលកាន់តែគួរឱ្យព្រួយបារម្ភ គឺយាងហោចណាស់ក៏មានសំរាមចំនួន ២៧០ ០០០ តោនដែលអណ្តែតមកផ្ទៃខាងលើទឹក ហើយវាស្មើនឹង ៣៣,៧៥០,០០០ ដុំសំរាមនៅពេលដែលវាបែកចេញពីគ្នា។ ច្រើនមែនទេ? ពិតប្រាកដណាស់! យ៉ាងណាមិញអត្ថបទនេះនឹងណែនាំអ្នកឱ្យស្គាល់ទន្លេដែលសម្បូរទៅដោយសំរាមទាំង ១០៖

    ១០. ទន្លេមេគង្គ៖ ជាទន្លេមួយក្នុងចំណោមទន្លេដែលវែងជាងគេនៅអាស៊ី ដែលហូរឆ្លងកាត់ប្រទេស ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។

    ៩. ទន្លេនីហ្សេ (The Niger River)៖ ទ្រទ្រង់ដល់ពលរដ្ឋអាហ្វ្រិកជាង ១០០លាននាក់ និងហូរកាត់ប្រទេសហ្គីណេ ម៉ាលី នីហ្សេ បេនីន និងនីហ្សេរីយ៉ា មុនពេលទៅដល់ឈូងសមុទ្រហ្គីណេ និងមហាសមុទ្រអាត្លង់ទិច។

    ៨. ទន្លេអាម័រ (The Amur River) ឬហៃឡុងជាំង៖ មានទីតាំងស្ថិតនៅចន្លោះព្រំដែនខេត្តហៃឡុងជាំង ប្រទេសចិន និងស៊ីបេរីរបស់រុស្ស៊ីមុនពេលវាហូរចូលទៅមហាសមុទ្រអូកឃីត។

    ៧. ទន្លេគុជ (The Pearl River)៖ ស្ថិតនៅទីក្រុងក្វាងចូវរបស់ចិន វាមានឈ្មោះថា «គុជ» ដោយសារភាពស្រស់ស្អាតដូចនឹងពណ៌របស់គុជផុសចេញពីបាតទន្លេ ប៉ុន្តែគួរឱ្យស្តាយសព្វថ្ងៃគឺមិនស្អាចដូចពីមុននោះទេ។

    ៦. ទន្លេហ្គង់ស៍ (The Ganges River)៖ គឺជាទន្លេឆ្លងកាត់ព្រំដែននៃទ្វីបឥណ្ឌា ដែលហូរកាត់ប្រទេសឥណ្ឌា និងបង់ក្លាដេស។

    ៥. ទន្លេហាយ៖ ស្ថិតនៅក្នុងប្រទេសចិន វាហូរកាត់ទីក្រុងធានជិន និងទីក្រុងប៉េកាំង មុនពេលហូរចូលទៅក្នុងសមុទ្រប៊ូហៃ។

    ៤. ទន្លេលឿង៖ ស្ថិតក្នុងប្រទេសចិន និងជាទន្លេដែលវែងជាងគេទី ៣ របស់អាស៊ី។ ទឹកទន្លេនេះស្ទើរតែហួសពីការដែលអាចស្រោចស្រង់បាន ដោយសារតែទឹករបស់វា គឺមិនអាចផឹកបាន ហើយ ៣០% នៃត្រីក្នុងទន្លេនេះក៏បាត់បង់។

    ៣. ទន្លេអ៊ីនដាស (The Indus River)៖ គឺជាទន្លេដែលវែងជាងគេនៅក្នុងប្រទេសប៉ាគីស្ថាន វាជាទន្លេមួយក្នុងចំណោមទន្លេធំៗនៅអាស៊ី ដែលរត់ឆ្លងកាត់ប្រទេសប៉ាគីស្ថាន និងឥណ្ឌា ទៅកាន់សមុទ្រអារ៉ាប់។

    ២. ទន្លេយ៉ាងស្សេ (The Yangtze River)៖ ស្ថិតក្នុងប្រទេសចិន ជាទន្លេដែលវែងជាងគេនៅអាស៊ី និងលំដាប់ ទី៣ នៅលើពិភពលោក។ វាហូរតាមតំបន់ដែលមានប្រជាជនច្រើនដូចជា៖ សៀងហៃ, អ៊ូហាន និងឆុងឈីង។

    ១. ទន្លេស៊ីតារុាំ (The Citarum River)៖ មានទីតាំងនៅប្រទេសឥណ្ឌូនេស៊ី ដោយសារតែការកើនឡើងនៃការអភិវឌ្ឍឧស្សាហកម្ម និងគ្មានការគ្រប់គ្រងលើកាកសំណល់ ទឹកទន្លេមួយនេះក៏ត្រូវបានបំផ្លាញ៕

    អត្ថបទ៖ លីដា
    ប្រភព៖ thethaiger

    Share This Post: