ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ លើកទឹកចិត្តឱ្យរឹបអូស បើសិនជាម្ចាស់ផ្ទះនោះមានបំណងមិនចង់បង់ប្រាក់ តាមការញុះញង់ណាមួយ​ ស្របពេលម្ចាស់បុរីយោគយល់អូសបន្លាយពេលបង់ប្រាក់ឱ្យ

    BY Liny Chan June 10, 2023
    សម្ដេចតេជោ លើកទឹកចិត្តឱ្យរឹបអូស បើសិនជាម្ចាស់ផ្ទះនោះមានបំណងមិនចង់បង់ប្រាក់ តាមការញុះញង់ណាមួយ​ ស្របពេលម្ចាស់បុរីយោគយល់អូសបន្លាយពេលបង់ប្រាក់ឱ្យ

    សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចគាំទ្រឱ្យមានការរឹបអូស បើសិនជាម្ចាស់ផ្ទះនោះមានបំណងមិនចង់បង់ តាមការញុះញង់ណាមួយ ស្របពេលដែលម្ចាស់បុរីបានយោគយល់អូសបន្លាយពេលបន្ថែមក្នុងការបង់ប្រាក់។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាលនាព្រឹកថ្ងៃសៅរ៍ ៧ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

    សម្ដេចតេជោ បានមានប្រសាសន៍ថា៖ « សូមបញ្ជាក់ជូនថែមទៀតថា កុំយកហេតុផលដែលនាយករដ្ឋមន្រ្តីសំណូមពរនេះ ធ្វើជាហេតុផលមិនព្រមបង់ប្រាក់រំលស់ ម្សិលមិញខ្ញុំជួបម្ចាស់បុរី យ៉ាងហោចក៏បានពីរនាក់ដែរ ម្នាក់គឺបាននិយាយថា អត់មានទាល់តែសោះ ក្នុងការរឹបអូស គឺមានតែការអនុគ្រោះ ឯម្នាក់ទៀត បាននិយាយថា​ មិនបានធ្វើការពន្យារពី ១០ឆ្នាំ ទៅ១៥ឆ្នាំ ចូលទៅដល់១៧ឆ្នាំ ឥលូវថាចង់ចូលទៅដល់ ២៥ឆ្នាំហើយ ប៉ុន្តែករណីខ្លះគឺពេលដែលគេហៅទៅដោះស្រាយ គឺមិនព្រមទៅតែម្ដង ចឹងវាមានបញ្ហា ហើយខ្ញុំសូមបញ្ជាក់ខ្ញុំលើកទឹកចិត្តឱ្យរឹបអូស ប្រសិនបើអ្នកនោះធ្វើតាមការញុះញង់របស់ក្រុមប្រឆាំង ឱ្យរឹបអូសចុះ »៕

    អត្ថបទ ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay