ក្រុមហ៊ុន Bugatti បង្ហាញរថយន្តស្ព័រស៊េរីថ្មីចុងក្រោយ ឯតម្លៃវិញកប់ពពកតែម្តង
- March 8, 2018
មួយ ក្នុងចំណោមរឿងដ៏អស្ចារ្យផ្សេងទៀត ដែលរថយន្ដស្ព័រ Bugatti Chiron អាចធ្វើបាន គឺការបើកបរបានរហូតដល់ល្បឿន 261MPH (420KM/H) ឯណោះ។ ដូនេះ អាចនិយាយបានថារថយន្ដប្រណាំរបស់ក្រុមហ៊ុន Bugatti ពិតជាមិនធម្មតាឡើយ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Bugatti ទើបតែសម្រេចដាក់តាំងបង្ហាញទាក់ទងទៅនឹងជំនាន់ថ្មីនៃរថយន្ដស្ព័រខ្លួននៅឯ Geneva Motor Show ជាមួយនឹងការអភិវឌ្ឍលើផ្នែកជាច្រើន។ ជំនាន់ថ្មីនៃរថយន្ដស្ព័រនេះ ត្រូវបានធ្វើឡើងលើម៉ូដែល Chiron Sport ដែលមានកម្លាំងសេះរហូតដល់ 1,500 ឯណោះ ជាមួយនឹងម៉ាស៊ីន 16 និង Turbochargers 4។ ជាមួយនឹងទម្ងន់ស្រាលជាងមុនរហូតដល់ 40ផោន ក្រុមហ៊ុន Bugatti បានលើកឡើងថា វាមានសន្ទុះខ្លាំង និងល្អបំផុតសម្រាប់រថយន្ដប្រណាំង។
លោក Stephan Winkelmann ប្រធានក្រុមហ៊ុនផលិតរថយន្ត Bugatti បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្ត Chiron Sport កាន់តែមានភាពងាយស្រួលជិះជាងមុន និងរហ័សជាងមុន ជាពិសេស Chiron នឹងនាំឲ្យអ្នកប្រើប្រាស់ស្គាល់នូវបទពិសោធន៍ថ្មីលើដងផ្លូវ និងអធិរាជរថយន្ដប្រណាំង។

អ្វីដែលអស្ចារ្យបំផុតនោះគឺ ក្រុមហ៊ុន Bugatti បានសន្យាថា Chiron នឹងធ្វើការបានល្អលើផ្លូវធម្មតា និងកាចបំផុតសម្រាប់ការប្រណាំង បើទោះជាត្រូវប្រឈមមុខលើផ្លូវកែងច្រើនក៏ដោយ។ គួរបញ្ជាក់ផងដែរថា សម្រាប់ដៃចង្កូតត្រូវបានផ្លាស់ប្ដូរបន្ដិចបន្ទួច ចំណែកឯកង់ទាំងអស់គឺមានភ្ជាប់មកជាមួយនឹងកម្មវិធីវ៊ិចទ័របង្វិល ដែលអាចប្រែប្រួល និងបញ្ជូនថាមពលទៅកាន់កង់ដទៃទៀត ដើម្បីរក្សាស្ថេរភាព។ មិនតែប៉ុណ្ណោះ កម្មវិធីនេះក៏ជួយជម្រុញដល់កង់ឲ្យដំណើរការបានល្អ និងងាយស្រួលរាល់ពេលបត់ចង្កូតផងដែរ។
សម្រាប់ម៉ូដែល Sport របស់ Chiron នេះមានទម្ងន់ស្រាលជាងមុនដោយសារតែតួខ្លួនត្រូវបានប្រើប្រាស់ជាតិសរសៃកាបោនច្រើន ដូចនេះ វាសាកសមទៅនឹងតម្លៃថ្លៃនេះហើយ។ ចំពោះគុណភាព និងបច្ចេកវិទ្យាការពារសុវត្ថិភាព រថយន្ដនេះក៏មានបំពាក់មកច្រើនផងដែរ។

Fu
ប្រភព៖ money.cnn
- Share This Post:






