ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ណែនាំវិធាន ៦ចំនុច ឱ្យត្រៀមលក្ខណៈបង្ការក្នុងករណីផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗ ដែលអាចកើតមាននាពេលខាងមុខ

BY
Khmernote Media
June 12, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីណែនាំ ស្តីពីវិធានការសុខាភិបាលបន្តសម្រាប់ការឆ្លើយតបវិបត្តិកូវីដ-១៩ និងការត្រៀមលក្ខណៈសម្រាប់បង្ការការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗ ដែលអាចកើតមាននាពេលខាងមុខ។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណ ជនទាំងអស់ឱ្យបានជ្រាបថា៖ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចប្រកាសនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ថា « កូវីដ-១៩ គឺបច្ចុប្បន្ននេះ នៅជាបញ្ហាសុខភាពដែលបានកើតឡើងហើយ និងនៅជាបន្តទៀត តែលែងបង្កើតជាភាព អាសន្នសុខភាពសាធារណៈ ដែលជាកង្វល់អន្តរជាតិទៀតហើយ» ក្រោយពីកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការនិយ័តកម្ម អន្តរជាតិ ២០០៥ (IHR 2005) គ្រាអាសន្នសម្រាប់ការរាតត្បាតជំងឺកូវីដ-១៩ របស់ខ្លួននៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។

លើសពីនេះ អង្គការសុខភាពពិភពលោក ក៏បានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួនជាបណ្តោះអាសន្ន ជូនដល់បណ្តាប្រទេសជាសមាជិកទាំងអស់ សម្រាប់ការគ្រប់គ្រងរយៈពេលវែងនៃវិបត្តិរាតត្បាតនៃវីរុសកូវីដ-១៩ នេះផងដែរ ដោយត្រូវគិត គូរពីផែនការយុទ្ធសាស្ត្រត្រៀមលក្ខណៈ និងឆ្លើយតបវិបត្តិកូវីដ-១៩ ឆ្នាំ២០២៣-២០២៥ ដោយនៅក្នុងដំណាក់កាលអន្តរកាល នេះផងដែរ។

ដូច្នេះ ក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់សាធារណជនទាំងអស់ដូចតទៅ៖

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Share This Post: