ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនដៃដល់ដែលឆក់ទូរស័ព្ទស្ដ្រីម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ស្រាវជ្រាវចាប់ខ្លួនបានហើយ

    BY Khmernote Media June 12, 2023
    ជនដៃដល់ដែលឆក់ទូរស័ព្ទស្ដ្រីម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ស្រាវជ្រាវចាប់ខ្លួនបានហើយ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ នៅចំណុចមុខផ្ទះលេខ៥៤ ផ្លូវលេខ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវបានកម្លាំងជំនាញនៃ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្រ្កាបបានហើយ។

    ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង បានធ្វើការស្រាវជ្រាវនឹងបើកការស៊ើបអង្កេតកំណត់មុខសញ្ញា ឃាត់ខ្លួនជនសង្ស័យម្នាក់។

    ជនសង្ស័យឈ្មោះ ផ្កា រំចេក ហៅតឿ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២០៖២០នាទីត្រង់ចំណុចផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដែលបានធ្វើសកម្មភាពបានចំនួន០១ករណី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៦៖០០នាទី បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់កំពុងឈប់ម៉ូតូបានសំរេចនៅចំណុចមុខផ្ទះលេខ៥៤ ផ្លូវលេខ៤៨៨ ក្រុមទី១៤ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    សម្ភារដកហូតរួមមាន៖ ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៌ស ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JX-8452។ បច្ចុប្បន្នកម្លាំងជំនាញ បានបញ្ជូនជនសង្ស័យនឹងវត្ថុតាងខាងលើ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

    ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay