រាជធានីភ្នំពេញបច្ចុប្បន្នមានរោងចក្រនិងសហគ្រាសចំនួន៧២៧ ដែលបង្កើតឱកាសការងារដល់កម្មករនិយោជិតជាង៣៣ម៉ឺននាក់
- June 13, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចតេជោបានថ្លែងថា រាជធានីភ្នំពេញបច្ចុប្បន្នមានរោង ចក្រនិងសហគ្រាសចំនួន៧២៧ រោងចក្រសហគ្រាសដែលកំពុងផ្តល់ឱកាសការងារដល់កម្មករនិយោជិតជាង៣៣ម៉ឺននាក់ឲ្យមានចំណូលទៀងទាត់សម្រាប់ទ្រទ្រង់ជីវភាពក្នុងក្រុមគ្រួសារនិងទទួលអត្ថប្រយោជន៍ជាច្រើនទៀតទៅតាមការរីកចម្រើននៃរោងចក្រនីមួយៗ។

ថ្លែងក្នុងការអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះសម្ដេចអគ្គមហាសេ នាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាបច្ចុប្បន្ននៅមានការវិនិយោគជាច្រើនពីបរទេសដោយទាំងរោង ចក្រនិងសហគ្រាសនៅភ្នំពេញនិងបណ្តាខេត្តមានការកើនឡើងជាបន្ត បន្ទាប់ដែលបង្ហាញឲ្យឃើញថាកម្ពុជាមានការអភិវឌ្ឍលឿនរហ័សនិងមានសុខសន្តិភាពពេញលេញទើបមានអ្នកវិនិយោគមកបណ្ដាក់ ទុនជាបន្តបន្ទាប់បែបនេះ។
សម្តេចតេជោបានមានប្រសាសន៍បន្តថា គ្រាន់តែរាជធានីភ្នំពេញមួយមានរោងចក្រកាត់ដេរនិងសហគ្រាស៧២៧រោងចក្រសហគ្រាស ទាំងអស់នេះបានបង្កើនឱកាសការងារដល់កម្មករកម្មការិនីរហូតដល់៣៣ម៉ឺន៨ពាន់នាក់កំពុងធ្វើការងារប្រកបដោយនិរន្តរភាពនិងមានប្រាក់ខែសមរម្យសម្រាប់បង្កើនជីវភាពឲ្យមានភាពធូរធារពីមួយឆ្នាំទៅមួយឆ្នាំពិសេសកាត់បន្ថយការចំណាកស្រុក។
“អ៊ីចឹងបើគ្មានវត្តមានរោង ចក្រនេះទេ តើពេលនេះនេះក្មួយៗកំពុងធ្វើអីនេះជាចំណុចដែលត្រូវសួរខ្លួនឯងច្បាស់ណាស់ថាក្មួយៗនឹងអាចមានការងារផ្សេងប៉ុន្តែដូចជាការងារធ្វើការជាមួយឪពុកម្ដាយក្នុងក្របខណ្ឌកសិកម្មក្នុងក្របខណ្ឌសិប្បកម្មឬក្នុងក្របខណ្ឌនៃការចិញ្ចឹមសត្វឬក្របខ័ណ្ឌផ្សេងទៀតដូចជាការលក់ដូរតូចតាចដែលមានប្រាក់ចំណូលមិនទៀងទាត់និងមានប្រាក់ចំណូលទៅជាងការធ្វើរោង ចក្រនេះ។ហើយនៅពេលដែលមានរោងចកនេះគឺផ្តល់ឱកាសការងារដល់ក្មួយៗដែលយើងសរុបជាទឹកប្រាក់ទទួលបានពីការដោះ ស្រាយការងារធ្វើនៅក្នុងប្រទេសមានរហូតដល់៣ពាន់លានដុល្លារឯណោះ”។
សម្ដេចតេជោបញ្ជាក់ផងដែរថា ទីណាដែលមានរោងចក្រសហ គ្រាសកើតឡើងនឹង ទីនោះនឹងមានសេវាតភ្ជាប់ជាសរសៃឈាមយ៉ាង ច្រើនដូចជាបង្កើនប្រាក់ចំណូលទៅដល់អ្នកលក់ដូរនៅតាមរោងចក្រ បង្កើតប្រាក់ចំណូលទៅអ្នកវិនិយោគផ្ទះជួល និងបង្កើនមុខរបរដល់អ្នកដឹកជញ្ជូន ជាដើម ៕


ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






