ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១៨ ខែមិថុនា អគ្គិសនីកម្ពុជា នឹងផ្អាកចរន្តអគ្កិសនីជាបណ្ដោះអាសន្ន នៅតំបន់មួយចំនួន តាមបណ្ដាខណ្ឌ និងក្រុងទាំងនេះ

    BY Khmernote Media June 14, 2023
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១៨ ខែមិថុនា អគ្គិសនីកម្ពុជា នឹងផ្អាកចរន្តអគ្កិសនីជាបណ្ដោះអាសន្ន នៅតំបន់មួយចំនួន តាមបណ្ដាខណ្ឌ និងក្រុងទាំងនេះ

    រាជធានីភំ្នពេញ៖ នៅថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

    ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕

    ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    Share This Post:
    MPO4D jitutoto mpo4d Mpoplay