PR

ក្រុមហ៊ុន ជីប ម៉ុង និង Nutifood ឧបត្ថម្ភ​ទឹកដោះគោ 5 លានប្រអប់ គិត​ជា​ទឹក​ប្រាក់​ 1,200,000 ដុល្លារ ដល់​កុមារ​​កម្ពុជា​ទូទាំង​ប្រទេស​

BY
Naren
June 15, 2023

ក្រុមហ៊ុន​ ជីប ម៉ុង នឹង​រួម​ចំណែក​ជួយ​​ឲ្យ​​កុមារ​​កម្ពុជា​​ទទួល​បាន​​អាហារូបត្ថម្ភ​​ ដែល​ធ្វើ​ឲ្យកុមារ​រីក​លូត​លាស់​​​បាន​​ល្អ​ ទាំង​រាង​កាយ ​និង​​​ខួរក្បាល ជា​ពិសេស​​កម្ពស់។

ក្រោយ​​​ចុះអនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ ដែល​ ជីប ម៉ុង ទទួល​​បាន​​សិទ្ធិ​ក្នុង​ការ​ចែកចាយ​ផ្ដាច់​មុខ​ផលិតផលទឹក​ដោះគោ​ Nuvi ​កាល​ពី​ថ្ងៃ​ទី 14 មិថុនា ក្រុមហ៊ុន​ ជីប ម៉ុង និង​ក្រុមហ៊ុន​ ​Nutifood បាន​​ប្រកាស​បរិច្ចាគ​ទឹក​ដោះ ​Nuvi ចំនួន​ 5 លាន​ប្រអប់ ស្មើនឹង​ថវិកា 1 លាន​ 2 សែន ដុល្លារ​សហរដ្ឋអាមេរិក​ ​ដល់​កុមារ​កម្ពុជា​ទូទាំង​ប្រទេស។ ទឹក​ដោះគោ​ Nuvi ជា​​ផលិតផលមាន​​គុណភាព​ខ្ពស់ ផលិតឡើង​តាម​​​​រូបមន្តនៃ​ការ​ផលិត​ទឹក​ដោះគោ​នៃ​ប្រទេស​ស៊ុយអែត​ ព្រម​ទាំង​​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​ស្ដង់ដា​អន្តរជាតិ​ផង​ដែរ។

ក្រុមហ៊ុន​​ ជីប ម៉ុង នឹង​ធ្វើ​យុទ្ធនាការ​នាំ​យក​ទឹក​ដោះគោ Nuvi ទៅ​បរិច្ចាគ​ដោយផ្ទាល់​ដល់​កុមារ​កម្ពុជា​​ទូទាំង​ប្រទេស ដើម្បី​​ចែក​រំលែកនូវ​ទឹក​ដោះ​គោ ដែល​​​សម្បូរ​​ទៅ​ដោយ​​​​សារធាតុ​ចិញ្ចឹម​​សម្រាប់​កុមារ​រីក​លូតលាស់​បាន​​ល្អ៕

Share This Post: