ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមគ្រូពេទ្យជំនាញ និងគ្រូពេទ្យមកពីជប៉ុន នឹងចុះពិនិត្យព្យាបាល វះកាត់ជំងឺជូនកុមារដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

    BY Khmernote Media June 16, 2023
    ក្រុមគ្រូពេទ្យជំនាញ និងគ្រូពេទ្យមកពីជប៉ុន នឹងចុះពិនិត្យព្យាបាល វះកាត់ជំងឺជូនកុមារដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

    ខេត្តក្រចេះ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្ដក្រចេះ បានចេញសេចក្តីជូនដំណឹងស្តីពីការពិនិត្យព្យាបាល និងវះកាត់ជំងឺកុមារ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

    ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានសហការជាមួយក្រុមគ្រូពេទ្យជំនាញមកពីមន្ទីរពេទ្យកុមារជាតិ និងគ្រូពេទ្យមកពីប្រទេសជប៉ុន នឹងចុះពិនិត្យព្យាបាល និងវះកាត់ជំងឺជូនកុមារដោយឥតគិតថ្លៃ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧៖៣០នាទីព្រឹក ដល់ម៉ោង ៤៖៣០ នាទីល្ងាច នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមាន ការពិនិត្យព្យាបាល និងវះកាត់ដូចខាងក្រោម៖

    ១-ការវះកាត់ខ្លួនលូន, ២-ការវះកាត់អវៈយវៈពីកំណើត, ៣-ពិការដោយរលាក និងរបួស, ៤-មាត់ក្រអូម ឆែប, ៥-ដុំពក, ៦-ជើងខ្វេរ, ៧-ការពិនិត្យព្យាបាលជំងឺកុមារទូទៅ និងត្រចៀកបំពង់ក។

    អាស្រ័យហេតុនេះ សូមមាតា បិតា និងអាណាព្យាបាល សូមអញ្ជើញដឹកនាំកូនចៅ ក្មួយៗ មកទទួលសេវា ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ តាមពេលវេលា និងទីកន្លែងដូចបានជម្រាបជូនខាងលើ ៕

    ប្រភព៖ រដ្ឋបាលខេត្ដក្រចេះ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay