ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ៖ មន្ត្រីនគរបាលនាយកដ្ឋានបុគ្គលិក ២រូប ត្រូវដកតំណែង ដកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ

BY
Khmernote Media
June 17, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦​ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានប្រកាសថា មន្ត្រីនគរបាលនាយកដ្ឋានបុគ្គលិក ២រូប ត្រូវដកតំណែង ដកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ។

ក្រសួងមហាផ្ទៃ សម្រេចចំពោះមន្រ្តីនគរបាលចំនួន២រូប នៃនាយកដ្ឋានបុគ្គលិក ក្រោមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដូចមាន ឈ្មោះខាងក្រោម៖

១- វរសេនីយ៍ទោ ម៉ែន ម៉ារ៉ាឌី អត្តលេខ៦៧៩៩៩ នាយរងការិយាល័យបៀវត្សរ៍នគរបាលជាតិ
២-វរសេនីយ៍ទោ ណុប បូ អត្តលេខ៣៨៦១២ នាយរងការិយាល័យគ្រប់គ្រងឯកសារ មូលហេតុ៖ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។

ប្រការ២៖ ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ ត្រូវបានកាត់ផ្តាច់ និងលុបចេញពីមន្ត្រីនគរបាលជាតិ ចាប់ពីខែ………ឆ្នាំ២០២៣ តទៅ។

ប្រការ ៣៖ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤៖ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានបុគ្គលិកប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

Share This Post: