ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្ទះសម្តេចក៏ត្រូវបង់ថ្លៃទឹក ភ្លើងដូចគ្នា បើមិនបង់គេនឹងទាមទារ
BY Liny Chan
June 19, 2023
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្ទះសម្តេច ក៏ត្រូវបង់ថ្លៃទឹក និងភ្លើងដូចគ្នា បើមិនបង់គេនឹងទាមទារ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « ផ្ទះសម្ដេចប្រើប្រាស់ទឹករហូតដល់ ១០១ម៉ែត្រគូបឡើងទៅ ក្នុងតម្លៃ ២២០០ រៀលក្នុងមួយម៉ែត្រគូប ហើយតម្លៃនៃការប្រើប្រាស់ទឹក គឺត្រូវតែបង់ ទឹកក៏ដោយ ភ្លើងក៏ដោយ ត្រូវតែបង់ សាកមិនបង់មើល គេតាមទារ តែដល់ខែត្រូវតែបង់ យើងជាគំរូគេក្នុងការបង់ អ៉ីចឹងយើងត្រូវតែបង់ »៕



អត្ថបទ៖ លីនី