ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដឹងទេថា!! អ្នកដែលចូលគេងយប់ជ្រៅអាចមានបញ្ហារហិតរហៃជាប្រចាំ និងឈានទៅរកជំងឺទឹកនោមផ្អែម

    BY autoadmin February 18, 2019
    ដឹងទេថា!! អ្នកដែលចូលគេងយប់ជ្រៅអាចមានបញ្ហារហិតរហៃជាប្រចាំ និងឈានទៅរកជំងឺទឹកនោមផ្អែម

    កាលពីមុន ប្រសិនបើអ្នកជាមនុស្សដែលចូលគេងយប់ជ្រៅ (ទីទុយរាត្រី) អ្នកប្រហែលជាមិនមានការព្រួយបារម្ភប៉ុន្មាននោះទេឱ្យតែអ្នកគេងបានគ្រប់ម៉ោង ក៏ព្រោះតែការស្រាវជ្រាវពីមុនបានបង្ហាញថា វាជាចង្វាក់ធម្មជាតិរបស់មនុស្សម្នាក់ៗ ប៉ុន្តែការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ការគេងយប់ជ្រៅពេកវានឹងធ្វើឱ្យអ្នកមានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលនេះជាលទ្ធផលផ្ទុយគ្នាទៅនឹងការស្រាវជ្រាវចាស់។

    ការស្រាវជ្រាវថ្មីបានបង្ហាញថា អ្នកដែលចូលគេងយប់ជ្រៅ ឬខ្លះទៀតចូលគេងនៅពេលមេឃជិតភ្លឺ នឹងមានហានិភ័យខ្ពស់ ដោយសារអ្នកទាំងនោះ នឹងមានទំនោរទៅរកទម្លាប់នៃការញុាំអាហារមិនទៀងទាត់ ដែលធ្វើឱ្យស្ថានភាពនៃការរំលាយអាហារ (metabolic) មានហានិភ័យ និងអាចឈានទៅរកជំងឺទឹកនោមផ្អែមបាន។ ការសិក្សាដោយសាកលវិទ្យាល័យ Birmingham នៅចក្រភពអង់គ្លេស ក៏បានបន្ថែមផងដែរថា អ្នកចូលគេយប់ជ្រៅ និងអ្នកក្រោកពីព្រលឹម (ឆាប់ចូលគេង) មានសកម្មភាពខួរក្បាល លក្ខណរស់នៅ និងផលិតភាព ខុសគ្នាស្រឡះ ខណៈដែលពិភពលោកគឺត្រូវការអ្នកដែលក្រោកពីព្រលឹមច្រើនជាង។ ជាពិសេសពួកគេមិនអាចបញ្ចេញសកម្មភាពនៅក្នុងថ្នាក់រៀនឱ្យបានល្អនោះទេ។

    ក្រុមអ្នកស្រាវជ្រាវក៏បានឱ្យដឹងដែរថា អ្នកដែលឆាប់ចូលគេង នឹងមានកម្លាំងពលកម្មពេញល្អនៅពេលព្រឹកព្រលឹម ហើយពួកគេនឹងធ្វើការបានល្អប្រសើរពីម៉ោង ៨ព្រឹក ដល់ ៨យប់ ខណៈអ្នកដែលចូលគេងយឺត ឬអាចហៅបានថា ទីទុយរាត្រី នឹងអាចបញ្ចេញកម្លាំងពលកម្មល្អនៅម៉ោង ៨យប់ ឯណោះ មិនថាពួកគេភ្ញាក់ពីគេងម៉ោងណាមួយក៏ដោយ ពួកគេនឹងមានបញ្ហាដូចជា៖ ហត់ ល្វើយ រហិតរហៃ ឬ ដែលគេហៅថា Jet Lag៕

    អត្ថបទ៖ លីដា
    ប្រភព៖ medicalnewstoday

    Share This Post: