បច្ចេកវិទ្យា

Mi 9 របស់ Xiaomi នឹងរត់លើបន្ទះឈីប Snapdragon 855 ទទួលបានពិន្ទុខ្ពស់កប់ពពក

BY
Khmernote Media
February 18, 2019

នៅថ្ងៃ ទី២០ ខែកុម្ភៈ នេះ Xiaomi ត្រូវបានគេរំពឹងថា នឹងបង្ហាញទូរស័ព្ទស្មាតហ្វូនថ្មីរបស់ខ្លួនគឺ Mi9 ។ ប៉ុន្តែយ៉ាងណាក៏ដោយ Xiaomi ហាក់ដូចជាមិនអាចរង់ចាំយូរតទៅទៀតទេ ដោយនាយកប្រតិបត្តិ និងសហស្ថាបនិករបស់ក្រុមហ៊ុនបានបង្ហោះនូវរូបភាពមួយចំនួនរបស់ស្មាតហ្វូនចុងក្រោយមួយនេះ ដែលទាក់ទិនដូចជា៖ ពណ៌ គំរូ កាមេរ៉ា និង Specs របស់វាផងដែរ។

យោងតាម XDA ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីចុងក្រោយបំផុត និងអស្ចារ្យបំផុតរបស់ខ្លួន នឹងត្រូវបានបំពាក់ដោយបន្ទះឈីបចុងក្រោយបំផុត និងល្អបំផុតរបស់ក្រុមហ៊ុន Qualcomm គឺ Snapdragon 855 Mobile Platform ដែលវាជាការឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាម ដែលនិយាយថា Xiaomi អាចនឹងប្រើបន្ទះឈីប Snapdragon 845 ជំនួស។

បំពាក់កាមេរ៉ាខាងក្រោយ៣គ្រាប់ ដែលកាមេរ៉ាទី១មានទំហំ ៤៨មេហ្គាភិចសែល សម្រាប់ថតរូបប្លង់ទូលាយធម្មតា កាមេរ៉ាទី២ទំហំ ១២មេហ្គាភិចសែល សម្រាប់ថតរូប Telephoto និងកាមេរ៉ាទី៣ ទំហំ ១៦មេហ្គាភិចសែល សម្រាប់ថតរូប Ultra Wide-angle។ ចំណែកឯ RAM និង ម៉េម៉ូរីវិញគឺមាន៣ជម្រើស 6/64GB, 8GB/128GB និង 8GB/256GB។ ចំពោះតម្លៃវិញ អាចមានតម្លៃចាប់ពីខ្ទង់៣០០ដុល្លារជាងរហូតដល់ជិត៩០០ដុល្លារ៕

 

អត្ថបទ៖ លីដា
ប្រភព៖ phonearena

Share This Post: