PR

ហាងសម្លៀកបំពាក់ Lacoste បញ្ចេញខូឡិកហ្សិនថ្មី Lacoste X Netflix គួរឲ្យ​ចាប់អារម្មណ៍​ មានតែនៅផ្សារទំនើប ជីប ម៉ុង ២៧១​ មេហ្គា ម៉ល

BY
Naren
June 20, 2023

កាលពីពាក់កណ្តាលខែឧសភាកន្លងទៅថ្មីៗនេះ ម៉ាកយីហោម៉ូដសម្លៀកបំពាក់ដ៏ល្បីពីប្រទេសបាំរាំង Lacoste បានពង្រីកសាខាថ្មីរបស់ខ្លួននៅឯផ្សារទំនើប ជីប ម៉ុង ២៧១​ មេហ្គា ម៉ល ជាមួយនឹងការដាក់ចេញលក់នូវខូឡិកហ្សិនថ្មីគឺ Lacoste x Netflix។

ជា​រឿង​មួយ​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​ ​និង​រំភើប​ក្រោយ​ ​Netflix ​និង​ ​L​a​cost​e​ ​បាន​សហការ​រួមគ្នា​ប្រកបដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​ក្នុង​ការ​បញ្ចេញ​នូវ​ខូឡិ​ក​ហ្សិ​ន​ថ្មី​ ​ដែល​អបអរ​ចក្រវាល​ដ៏​អស្ចារ្យ​មួយ​ចំនួន​នៃ​ភាពយន្ត​ភាគ​ដែល​ជាទី​ពេញ​និយម​បំផុត​រួម​មាន​ Stranger Things, Bridgerton, Lupin, Money Heist, The Witcher, Sex Education, Shadow & Bone ​ ​រួម​និង​ Elite។​ ​

ខូឡិ​ក​ហ្សិ​ន​នេះ​នឹង​តម្រូវ​ចិត្ត​អ្នកចូលចិត្ត​ភាពយន្ត​ដំណើរ​ផ្សងព្រេង​ ​អ្នកគាំទ្រ​ភាពយន្ត​ស្នេហា​ ​ភាពយន្ត​យុវវ័យ​ ​និង​អ្នក​ដែល​ចូលចិត្ត​ភាពយន្ត​បែប​ប្រតិដ្ឋ ដែល​ធ្វើឲ្យ​អ្នកគាំទ្រ​មាន​អារម្មណ៍​រីករាយ​ ​នៅពេលដែល​ម៉ាក​យីហោ​ម៉ូដ​ស​ម្លៀ​ក​បំពាក់​លំដាប់​អន្តរជាតិ​ដ៏​ល្បី​ ​និង​ក្រុមហ៊ុន​ភាពយន្ត​ក​ម្សាន្ត​បាន​សហការ​គ្នា​ដើម្បី​ផ្សារភ្ជាប់​ទៅដល់​អ្នកគាំទ្រ​ក្នុង​ទម្រង់​ទំនោរ​និយម​ថ្មី​មួយ​សម្រាប់​ពួកគេ​។​ ចំពោះ​ស​ម្លៀ​ក​បំពាក់ ​Lacoste​ ​ដ៏​ល្បីល្បាញ​រួម​មាន​ ​អាវ​ប៉ូ​ឡូ​ ​អាវ​សាច់​ចាក់​ ​ឈុត​អាវ​ខោជើងវែង​ ​និង​ស​ម្លៀ​ក​បំពាក់​ជាច្រើន​ទៀត​ ​ត្រូវ​បាន​ច្នៃ​ប្រតិដ្ឋ​ឡើងវិញ​ដោយ​ដកស្រង់​ចាប់តាំង​ពី​ភព​ ​Upside Down​ ​រហូតដល់​វិទ្យាល័យ ​Las Encinas​ ​ជាដើម​ ​ដែល​សុទ្ធសឹងតែ​ផ្អែកលើ​ភាពយន្ត​ភាគ​របស់​ ​Netflix ​ដែល​អ្នកគាំទ្រ​មានការ​និយម​ចូលចិត្ត​។​

សម្រាប់​កិច្ច​សហការ​នេះ​ ​រូប​សត្វ​ក្រពើ​ដែល​តំណាង​របស់​ម៉ាក​យីហោ​ Lacoste​ ​បាន​ស្លៀក​នូវ​ស​ម្លៀ​ក​បំពាក់​របស់​តួអង្គ​ ​Netflix ​ដែល​ត្រូវ​បាន​ប៉ាក់​ឬ​បោះពុម្ព​លើ​គ្រប់​ឈុត​ទាំងអស់​។​ លោកអ្នក​អាច​ស្វែងរក​ខូឡិ​ក​ហ្សិ​ន​ Lacoste x Netflix ​បាន​ដែល​មាន​លក់​នៅ​ហាង​ Lacoste​ ​មាន​ទីតាំង​សាខា​ថ្មី​ស្ថិតនៅ​ក្នុង​ផ្សារ​ទេំនើ​ប​ ​ជីប​ ម៉ុង​ ២៧១​ ​មេ​ហ្គា ម៉ល ​ជាន់​ផ្ទាល់​ដី​ ​នៃ​រាជធានី​ភ្នំពេញ​។

គួរបញ្ជាក់ផងដែរថា នៅក្នុងអំឡុងពេលនេះ​ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក៏កំពុងមានកម្មវិធីពិសេសៗជាច្រើនដូចជា ប្រូម៉ូសិន “MEGA អស្ចារ្យ” បញ្ចុះតម្លៃពិសេស រហូតដល់ ៧០% សម្រាប់ការទិញទំនិញ ការទទួលទានអាហារ និងការកម្សាន្តនៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ។ ទន្ទឹមនឹងនេះ អតិថិជនដែលចំណាយរហូតដល់ $3,000 នឹងមានឱកាសបានជិះឧទ្ធម្ភាគចក្រទស្សនារាជធានីភ្នំពេញពីលើអាកាស។ ចំណាយ $2,000 ស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Hyatt Regency Phnom Penh។ ចំណាយ $1,000 ស្នាក់នៅសណ្ឋាគារ Fairfield by Marriott។ ចំណាយ $500 លេងកីឡាវាយកូនហ្គោលនៅ Grand Royal Golf & Resorts ឬ គូប៉ុងទឹកប្រាក់ $50 នៅផ្សារទំនើប ជីប ម៉ុង ថែមទៀតផង ។ ការបញ្ចុះតម្លៃពិសេសរហូតដល់ ៧០% នេះ ទៅលើហាងសម្លៀកបំពាក់ ដែលមានម៉ាកយីហោល្បីជាច្រើនដូចជា Karl Lagerfeld, Jaspal, Paul Smith, H&M និង Lacoste ជាដើម ។ ហើយកម្មវិធីពិសេសនេះ ក៏សម្រាប់ការទទួលទានអាហារ ក៏ដូចជានៅកន្លែងកម្សាន្ត និងហាងលក់សម្ភារៈជាច្រើនទៀតផងដែរ ហើយចាប់ផ្ដើម ពីថ្ងៃទី ០១ មិថុនានេះ រហូតដល់ថ្ងៃទី ៣១ ខែសីហា។

សូមបញ្ជាក់ដែរថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល គឺជាពិភពនៃប្រេនល្បីៗ ទាំងក្នុង និងក្រៅប្រទេស ដែលជាកន្លែងដ៏ស័ក្ដិសមបំផុតសម្រាប់អតិថិជនក្នុងឱកាសជួបជុំក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជាទីស្រលាញ់ ប្រកបដោយបរិយាកាសរីករាយ ជាមួយនឹងទំនិញម៉ាកល្បីៗ មានគុណភាពខ្ពស់ ម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស រួមទាំងការកម្សាន្តដោយគ្មានដែនកំណត់។

ផ្សារទំនើបដ៏ធំនេះមានទីតាំងស្ថិតនៅក្នុងគម្រោង លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ ដែលជាតំបន់ដ៏មានសក្ដានុពល និងសម្បូរទៅដោយប្រជាជនរស់នៅយ៉ាងច្រើន កុះករ (https://goo.gl/maps/oWGAKDn1gnX21VmT8)។ ផ្សារទំនើបនេះបើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://www.facebook.com/271MegaMall

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល៖

– លេខទូរស័ព្ទ៖ 066 401 222

– តេលេក្រាម៖ 066 401 222 (@AmKeolong)

– អ៊ីមែល៖ keolong.am@chipmong.com


​​

Share This Post: