ឃាត់ខ្លួនជនសង្ស័យ ៣នាក់ មុខសញ្ញាឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសកម្មចំនួន០៦ករណី ក្នុងរាជធានីភ្នំពេញ
- June 20, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤៖២០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ជាបន្តបន្ទាប់ នៅចំណុចមុខស្ថាននីយ៍ប្រេងឥន្ធនៈតូតាល់ ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ចំនួន០៦ករណី។

ករណីទី១៖ ឆក់ទូរសព្ទ័ដៃ ម៉ាកអាយហ្វូន១២ប្រូម៉េក ពណ៌ ខៀវ បានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៤៧ ផ្លូវលេខ១៥០ ក្រុម២៩ ភូមិ១០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៩:២៩ នាទី។
ករណីទី២៖ ឆក់កាបូបស្ពាយ ប្រព្រឹត្តនៅចំណុចមុខហាងយីហោឆព្វណ្ណ ផ្លូវលេខ៣៤៨ ភូមិ៦ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៤:៣៤ នាទី។
ករណីទី៣៖ ឆក់ទូរស័ព្ទ ម៉ាកអាយហ្វូន១១ ពណ៌ ក្រហម ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១១២អឺ០ ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២:៣០នាទី។
ករណីទី៤៖ ឆក់ទូរស័ព្ទ ម៉ាកអុបប៉ូ ពណ៌ ខ្មៅ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១១២អឺ០ ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃ(មិនចាំ) ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១២:១០នាទី។
ករណីទី៥៖ ឆក់ទូរស័ព្ទ ម៉ាកសាំសុង ពណ៌ ស្វាយ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០៤អឺ០ ផ្លូវ២១៧ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១១:៣០នាទី ។
ករណីទី៦៖ ឆក់ទូរស័ព្ទ ម៉ាកអាយហ្វូន១១ ពណ៌ ក្រហម ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៨២ ផ្លូវ២១៧ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១១:៣០នាទី ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១JM-៩៨៥៥, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ ១JU-៨៣៥៧។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕



- Share This Post:






