លោកអ្នកដឹងដែរទេថា មូលហេតុអ្វីបានជា រាល់ផ្លូវថ្នល់សម្រាប់យន្តហោះរមែងតែងមានលេខ ២ខ្ទង់
រាល់ផ្លូវថ្នល់សម្រាប់យន្តហោះទាំងអស់នៅលើពិភពលោកយើងនេះ គឺមានលេខចំនួន ២ខ្ទង់ ដែលវាជួយដល់អ្នកបើកយន្ដហោះឱ្យដឹងថា ផ្លូវមួយណាសម្រាប់ចតចុះ និងមួយណាសម្រាប់ហោះឡើង។ លេខនីមួយៗគឺត្រូវគ្នាជាមួយនឹងត្រីវិស័យ ដែលមានតួលេខចន្លោះពី ០១ ទៅ ៣៦ ហើយរវាងលេខទាំងពីរគឺត្រូវតែខុសគ្នា ១៨ ជានិច្ច (ឧ៖ ០១ និង ១៩)។
ជាការពិត នៅលើត្រីវិស័យរបស់យើងគឺមាន ៣៦០ដឺក្រេ ដូច្នេះហើយទើបលេខនៅលើផ្លូវថ្នល់សម្រាប់យន្តហោះគឺមានពី ០១ ដល់ ៣៦ ដោយសារលេខ ០ នៅខាងក្រោយ គឺមិនរាប់បញ្ចូលនោះទេ។ ចំពោះមូលហេតុដែលផ្លូវ ទៅ-មក វាត្រូវតែខុសគ្នា ១៨ ជានិច្ច គឺវាតំណាងឱ្យ ១៨០ដឺក្រេ។ ចំពោះផ្លូវថ្នល់របស់ព្រលានយន្តហោះធំៗវិញ ពួកគេអាចនឹងសរសេរលេខខ្សែស្របដូចគ្នា ដោយបន្ថែម L (left) C (center) និង R (right) នៅពីក្រោយ។ យ៉ាងណាមិញ ផ្លូវថ្នល់របស់យន្តហោះក៏មិនអាចប្រើប្រាស់លេខតំណាងផ្លូវ ចុះ ឬ ឡើង ដដែលៗនោះឡើយ ពួកគេ នឹងត្រូវការប្តូរផ្លាស់ដោយសារដែនម៉ាញ៉េទិចរបស់ផែនដីនៅតំបន់ប៉ូលអាចផ្លាស់ប្តូរ ដែលវាអាចធ្វើឱ្យត្រីវិស័យផ្លាស់ប្តូរការកំណត់ទិសដូចគ្នា៕
អត្ថបទ៖ លីដា
ប្រភព៖ businessinsider