ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងកិច្ចការនារី ជូនដំណឹងពីកាលបរិច្ឆេទ និងមណ្ឌលប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ សម្រាប់ឆ្នាំ២០២៣

    BY Khmernote Media June 22, 2023
    ក្រសួងកិច្ចការនារី ជូនដំណឹងពីកាលបរិច្ឆេទ និងមណ្ឌលប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ សម្រាប់ឆ្នាំ២០២៣

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកិច្ចការនារី បានចេញសេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទ និងមណ្ឌលប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០២២៣។

    គណៈកម្មការរៀបចំការប្រឡង សូមជម្រាបជូនដំណឹងដល់និស្សិត និងមន្ត្រីរាជការស៊ីវិលឱ្យបានជ្រាបថា កាលបរិច្ឆេទប្រឡងប្រជែងជ្រើសរើសឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០២៣ ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេចដូចខាងក្រោម៖

    ១- មណ្ឌលប្រឡងនៅទីស្ដីការក្រសួងកិច្ចការនារី។

    ២- បញ្ជីឈ្មោះបេក្ខជននឹងបិទផ្សាយនៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅមណ្ឌលប្រឡងទឹស្ដី ក្រសួងកិច្ចការនារី វេលាម៉ោង១០:០០ព្រឹក បេក្ខជនត្រូវមកពិនិត្យ ឈ្មោះ លេខបន្ទប់ លេខតុ ។

    ៣- បេក្ខជនដែលមានឈ្មោះក្នុងបញ្ជីត្រូវមកដល់បន្ទប់ប្រឡងនៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ យ៉ាងយូរត្រឹមម៉ោង ៦:០០ ព្រឹក និងសូមភ្ជាប់មកជាមួយនូវសលាកប័ត្រឯកត្តជនដែលបានផ្តល់ជូន ដោយគណៈកម្មការរៀបចំការប្រឡងប្រជែង ក្នុងករណីបេក្ខជនដែលមកដល់មណ្ឌលប្រឡងយឺត ១៥នាទី ក្រោយពីចែកវិញ្ញាសាប្រឡងមិនត្រូវបានអនុញ្ញាតឱ្យប្រឡងឡើយ។

    ៤- ករណីបេក្ខជនដែលខកខានមិនបានគោរពការកំណត់ខាងលើ គណៈកម្មការរៀបចំការប្រឡង មិន ទទួលខុសត្រូវលើការបាត់បង់បេក្ខភាពប្រឡងឡើយ។ អាស្រ័យហេតុនេះ សូមបេក្ខជនទាំងអស់អនុវត្ត និងជ្រាបជាព័ត៌មាន ៕

    ប្រភព៖ Ministry of Women’s Affairs of Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay